ដូង ជាប្រភេទដំណាំហូបផ្លែ ដែលមានពូជច្រើនប្រភេទខុសៗគ្នា ហើយដំណាំនេះដែរត្រូវបានប្រជាកសិករភាគច្រើននិយមក្នុងការដាំក៏ព្រោះតែវាជាដំណាំងាយថែទាំ ព្រមទាំងផ្ដល់ទិន្នផលបានយូរអង្វែងទៀតផង។ ផ្លែដូងមានសារះប្រយោជន៏ជាច្រើននៅក្នុងជីវភាពប្រចាំថ្ងៃ អាចយកទៅធ្វើជាមួយម្ហូប បង្អែម ទទួលទានជាភេសជ្ជៈ ដែលមានអត្ថប្រយោជន៏ដល់សុខភាពលើសលុប។

មិនត្រឹមតែប៉ុណ្ណឹងទេ ថ្មីៗនេះគេអាចកែច្នៃយកទឹកដូងទៅធ្វើជាទឹកឃ្មេះបានយ៉ាងល្អប្រើ ដែលវិធីនេះមិនមានភាពលំបាកប៉ុន្មានទេសឹងតែនិយាយបានថា បើយើងមានដាំដូងនៅក្បែរខាងផ្ទះរបស់យើង យើងសឹងមិនចាំបាច់ត្រូវទិញទឹកខ្មេះពីគេឡើយ យើងអាចធ្វើទឹកខ្មេះពីទឹកដូងបានដោយខ្លួនឯង តាមវិធីដូចខាងក្រោមនេះ

*វិធីធ្វើ៖

– ចាក់ទឹកដូងដែលបានច្រោះស្អាតហើយ ចូលទៅក្នុងកែវមួយស្អាត យកស្បៃស្អាតមួយមកចងមាត់កែវចំនួនពីរជាន់

– ១០ថ្ងៃបន្ទាប់មក យកទឹកដូងដែលបានបន្ទំជាទឹកខ្មេះនេះមកដាក់ដាំក្នុងឆ្នាំ ២ជាន់ ឬដាក់ចំហុយក្នុងឡាំងសឹង (ច្រកក្នុងដបសិន) ចំនួន ៥ទៅ ១០នាទី ក្នុងកំដៅ ៦៥ដឺក្រេ

– ទុកទឹកខ្មេះនេះឲ្យត្រជាក់សិន មុនពេលច្រកដាក់ក្នុងដបដែលបានស្ងោរ សម្លាប់មេរោគរួចហើយយើងអាចធ្វើទឹកខ្មេះនេះលក់ដូចទឹកខ្មេះចរាចរក្នុងទីផ្សារដែរ តែវាមានសុវត្ថិភាពជាង និងមិនប៉ះពាល់សុខភាពឡើយ ។

រសជាតិទឹកខ្មេះធ្វើពីទឹកដូងមានគុណភាពល្អណាស់ បើបានយកមកជ្រក់ល្ហុងកាន់តែបង្កើនឱជារសថែមមួយកម្រិតទៀត។ យើងអាចធ្វើសាកល្បងត្រឹម ៥លីត្រ ដោយទិញទឹកដូងខ្ចីរបស់គេ ឬដូងខ្ចីដែលយើងដាំក៏បាន រហូតយើងចេះធ្វើវាបានស្ទាត់ ហើយយើងអាចធ្វើវាលក់ក្នុងកម្រិតសិប្បកម្មខ្នាតតូចតាមគ្រួសារបាន ៕