ថៃ៖ ម្ដាយឪពុកគ្រប់រូបរមែងតែចង់ឃើញកូនបានខ្ពស់មុខខ្ពស់មាត់ មានជីវភាពប្រសើរ និងជាពិសេសនោះគឺចង់ឲ្យកូនរៀនសូត្របានខ្ពស់ មានចំណេះដឹងទូលំទូលាយ តែអ្វីដែលជាឧបសគ្គខ្លាំងបំផុតក្នុងការរាំងស្ទះគោលបំណងរបស់ពួកគាត់នោះ គឺជីវភាព ។

តួរយ៉ាងដូចជាបុរសថៃម្នាក់បានរៀបរាប់ពីប្រវត្តិដ៏កំសត់របស់គាត់នៅថ្ងៃទទួលសញ្ញាប័ត្របរិញ្ញាប័ត្រយ៉ាងដូច្នេះថា លោកជាកូនប្រុសនៅក្នុងគ្រួសារមួយដែលមានជីវភាពលំបាកវេទនាក្រៃលែង ។

ម្ដាយឪពុករបស់ខ្លួន ពុំមានលទ្ធភាពសម្រាប់ឲ្យខ្លួនបានបន្តការសិក្សានោះទេ តែដោយសារទឹកចិត្តស្រឡាញ់ការសិក្សា គាត់ក៏បានជំនះឧបសគ្គមួយនេះ ដោយចាកចិត្តពីស្រុកកំណើត ដើម្បីធ្វើការងាររកលុយរៀនសូត្រដោយខ្លួនឯង ។

បុរសខាងលើបានបន្តថា រូបគាត់បានទៅស៊ីឈ្នួលដាំដំណាំឲ្យគេ ដើម្បីយកលុយបង់ថ្លៃសាលា ព្រមទាំងជួយផ្គត់ផ្គង់គ្រួសារទៀតផង ហើយការតស៊ូនេះ ពុំបានធ្វើឲ្យលោកអស់សង្ឃឹមឡើយ ពោលគឺលោកតស៊ូរហូតរៀនចប់ថ្នាក់បរិញ្ញាប័ត្រតែម្ដង ។ 

ជាមួយនឹងភាពជោគជ័យមួយនេះ បុរសខាងលើបានបញ្ជាក់ថា ម្ដាយឪពុករបស់លោកពិតជាសប្បាយចិត្តយ៉ាងខ្លាំង ហើយនេះគឺជាការសងគុណដ៏ធំមួយទៅដល់លោកអ្នកមានគុណ ៕

សហការី KBN

ប្រភព៖ khaosod