ក្នុងការដាំដំណាំ ឬក៏បង្កើនផលនីមួយៗកសិករណាដែលមិនចង់រំពឹងថាដំណាំរបស់ខ្លួនទទួលបានទិន្នផលខ្ពស់ហើយល្អ អ្នកខ្លះដាំទៅក៏ទទួលបានផលសមប្រកប ចំណែកឯអ្នកខ្លះទៀតមិនអាចទទួលបានផលតាមចិត្តចង់ ប៉ុន្តែទន្ទឹមនឹងការទទួលបានផលបែបនេះដែរវាមិនងាយស្រួលនោះទេ គឺទាមទារឲ្យយើងមានបច្ចេកទេសខ្ពស់នៅក្នុងការដាំដុះ ថែទាំ។

ថ្មីៗនេះ យើងមានវិធីសាស្រ្ដថ្មីមួយយកមកចែកជូនប្រជាកសិករ ដើម្បីទុកជាចំនេះដឹងក្នុងការដាំដំណាំហូបផ្លែឲ្យទទួលបានផលច្រើន ចំណាយថវិការតិច ហើយចំនេញពេលវេលាទៀតផង ដែលធាតុផ្សំរបស់វាងាយរក និងងាយធ្វើជាទីបំផុត ដោយកសិករអាចអនុវត្តន៏ ដូចខាងក្រោម៖

-ធាតុផ្សំ៖​ -ភេសជ្ជៈគោជល់១កំប៉ុង ទឹកខ្មេះ ប៊ីចេង។

-វិធីធ្វើ៖ -លាយភេសជ្ជៈគោជល់១កំប៉ុង ប៊ីចេង១ស្លាបព្រាបាយ ទឹកខ្មេះ៤ស្លាបព្រាបាយ ជាមួយទឹក១លីត្រ។

-វិធីប្រើ៖

-យកល្បាយខាងលើស្រោចនៅគល់ដំណាំ បន្លែហូបផ្លែ ដែលជំនួយឲ្យវាមានផ្កា និងផ្លែបានច្រើននៅពេលរដូវវាចាប់ផ្តើមផ្កា ជំនួយជីវជាតិដី និងឲ្យដើមវាមានសុខភាពល្អផងដែរ។

រូបមន្ដនេះកសិករអាចយកទៅប្រើប្រាស់បានគ្រប់ដំណាំផ្លែឈើហូបផ្លែទាំងអស់ ៕