ដូចពាក្យចាស់ថាសំណាងពិតជាមើលមិនឃើញមែន អ្នកភូមិតែ១ ឈ្នះរង្វាន់ម៉ូតូZoomerX ២នាក់ បន្តបន្ទាប់ក្នុងរយៈពេល២ខែ។ នៅថ្ងៃសៅរ៍ ទី២៤ ខែសីហា ឆ្នាំ២០១៩ នេះ ក្រុមការងាររបស់ក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំងឆេមពានបានដឹកយករង្វាន់ម៉ូតូZoomerX ០១គ្រឿងទៀត ទៅប្រគល់ជូនអ្នកឈ្នះរង្វាន់ ក្នុងភូមិឈើទាលជ្រុំដដែល នៅឯស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

អ្នកញ៉ាំភេសជ្ជៈប៉ូវកម្លាំងឆេមពាន ដែលមានសំណាងឈ្នះរង្វាន់ម៉ូតូZoomerX ពេលនេះមានឈ្មោះ កែម កឺស អាយុ៤០ឆ្នាំ ជាកសិករដាំដំឡូងមី រស់នៅក្នុងភូមិឈើទាលជ្រុំ ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ បងប្រុស កែម កឺស បានប្រាប់អ្នកយកព័ត៌មានថា នៅខែមុនគាត់បានឃើញអ្នកភូមិគាត់ឈ្នះរង្វាន់ម៉ូតូ ពីឆេមពានដែរ តែគាត់មិននឹកស្មានថាមានសំណាងឈ្នះរង្វាន់ធំបែបនេះទេ គាត់ទិញហូបសឹងតែរាល់ថ្ងៃ ដោយសារតែគាត់ចូលចិត្តរសជាតិទឆេមពាន។

គាត់ថាបើមិនត្រូវរង្វាន់ក៏គាត់ទិញហូប ព្រោះវាឆ្ងាញ់ហើយ ហូបទៅមានកម្លាំង តែក៏នឹកគិតចង់ផ្សងសំណាងខ្លះៗដែរ។ ថ្ងៃនោះពេលត្រឡប់មកពីជំរះជើងដំឡូងមីវិញ គាត់ចូលទិញឆេមពាន ១កំប៉ុង ពីផ្ទះអ្នកលក់នៅក្នុងភូមិ គ្រាន់តែគាស់ភ្លាមក៏ឃើញរូបម៉ូតូ ពេលនោះគាត់ ប្រាប់អ្នកលក់ថាមីងខ្ញុំត្រូវម៉ូតូហើយ ចុមអូនឯងត្រូវម៉ូតូមែន ស្មានតែនិយាយលេង ក៏នាំគ្នាអរស្រែកប្រាប់គេ ឯងផ្អើលពេញភូមិ។

ចំពោះអ្នកលក់ឆេមពានឱ្យអ្នកត្រូវរង្វាន់ម៉ូតូខាងលើគឺ អ្នកមីង ហាន សាវ៉ាន អាយុ៦២ឆ្នាំ អ្នកលក់ភេសជ្ជៈនៅភូមិឈើទាលជ្រុំ ឃុំគោកស្រុក បានប្រាប់ថា ដំបូងគាត់មិនទាន់ជឿថាក្មួយកឺសត្រូវរង្វាន់ ម៉ូតូទេ ព្រោះគេទើបតែត្រូវរង្វាន់ម៉ូតូពីឆេមពានមួយដែរកាលពីខែមុន។ តែពេលគាត់មើលក្រវិលកំប៉ុង ឃើញរូបម៉ូតូមែន។

ថ្ងៃជាមួយគ្នានោះតំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងឆេមពាន លោក ម៉ាន់ សូវៀត ក៏បានប្រគល់កាដូរ លើកទឹកចិត្តនូវភេសជ្ជៈប៉ូវកម្លាំងឆេមពានចំនួន៥០កេស ដល់អ្នកលក់ និង បានថ្លែងអំណរគុណដល់ អតិថិជនទាំងអស់ដែលនិយមចូលចិត្តនិងបន្តគាំទ្រភេសជ្ជៈប៉ូវកម្លាំងឆេមពាននិងឆេមពានអាយស៍ផងដែរ។ ហើយបន្ថែមថា ដូចដែលគាត់បានប្រាប់កាលពីខែមុនអុីចឹង រង្វាន់ធំៗនៅមានច្រើនទៀតរង់ចាំអ្នកមាន សំណាង ហើយលោកសង្ឃឹមថានឹងបានមកជួបអ្នកមានសំណាងថ្មីៗទៀត នៅក្នុងតំបន់នេះនាពេលឆាប់ៗ ខាងមុខ។