រាជធានី​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០១៩​នេះ បាន​ចេញ​ព្រះរាជក្រឹត្យ ត្រាស់​បង្គាប់ បញ្ចប់​មុខ​តំណែង​ឯកឧត្តម សេង សុ​វ​ណ្ណា​រ៉ា ពី​អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ ហើយ ។

សូម​រម្លឹក​ថា សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៩ បាន​ចេញ​សេចក្តីសម្រេច​លេខ ១៤០ សសរ ដក​ឯកឧត្តម សេង សុ​វ​ណ្ណា​រ៉ា អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ ចេញពី​សមាជិក​ក្រុមការងារ​ថ្នាក់​ជាតិ ចុះ​ជួយ​ខេត្តមណ្ឌលគិរី ដោយ​ដាក់​ជំនួស​មក​វិញ ដោយ​លោក មាស ប្រុស ប្រធាន​រដ្ឋបាល​សាលាដំបូង​ខេត្តមណ្ឌលគិរី ។

ជា​ការ​កត់សម្គាល់ ការ​សម្រេច​ដក​លោក សេង សុ​វ​ណ្ណា​រ៉ា ជា​បន្តបន្ទាប់​បែប​នេះ តើ​មានរឿង​អាស្រូវ​អ្វី​ទៅ ? ៕