ជំងឺ Eczema ឬខ្មែរហៅថា តាអក ត្រូវបានស្គាល់ថាជាជំងឺសើស្បែកម្យ៉ាង ដែលកើតមាននៅកម្ពុជាជាយូរមកហើយ។ បច្ចុប្បន្ន ជំងឺនេះក៏នៅតែបន្តមានវត្តមានជាញឹកញាប់ចំពោះមិនថាកូនក្មេង ឬមនុស្សចាស់ ប្រុស ឬស្រីឡើយ។ ជាមួយនឹងអាកាសធាតុក្តៅហើយសើមរបស់ប្រទេសកម្ពុជា ក៏ជាអំណោយផលល្អដល់ការកកើតនៃជំងឺនេះផងដែរ។

មានរុក្ខជាតិម្យ៉ាងត្រូវបានគេរកឃើញថា អាចព្យាបាលជំងឺតាអកយ៉ាងមានប្រសិទ្ធភាព មិនតែប៉ុណ្ណោះទេវាក៏អាចព្យាបាលជំងឺទឹកនោមផ្អែមបានដូចគ្នា ដោយអនុវត្តន៏តាមវិធីសាស្រ្ដដូចខាងក្រោម៖

រុក្ខជាតិ៖ វល្លិ៍បណ្ដូលពេជ្រ ​

* ផ្នែកប្រើប្រាស់៖ រុក្ខជាតិទាំងមូល

* កបនឹងជម្ងឺ៖រមាស់ តាអក ប្រមេះទឹកបាយ ឈឺសន្លាក់ឆ្អឹងរ៉ាំរ៉ៃ ស្វាយ គ្រុនចាញ់ គ្រុនក្ដៅ ទឹកនោមផ្អែម មិនឃ្លានអាហារ

កំរិតប្រើ៖

-ស្ងួត10g ស្ងោរទឹក១លីត្រផឹកក្នុង១ថ្ងៃ

-(ម៉្សៅ)2g-3g ឆុងទឹកហូបក្នុង១ថ្ងៃ

ជាចុងក្រោយនេះយើងសូមបញ្ជាក់ជូនថា សូមពិនិត្យនិងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេងតែប៉ុណ្ណោះ ៕