ឬសដូងបាត  ជាបណ្ដាញ​សរសៃឈាម​តូចៗ ជាអាកទែរ និង​វ៉ែនដែល​ប្រទាក់​ក្រឡាគ្នា ដែល​បង្កើត​ជាបណ្ដាញ​សរសៃ នៅក្នុង​បាត(ទ្វារលាមក) វាជារឿង​ធម្មតា​ដែលមនុស្ស​គ្រប់គ្នា​តែងតែមាន។  នៅ​ពេល​ បណ្ដាញ​សរសៃឈាម នៅ​បាត​ (ក្រសាល់គូថ) រីកធំ​ ​មានរោគសញ្ញា​ធ្លាក់ ឈាម និង​ការស្រុតចុះ​នៃសាច់​សរសៃឈាម​ ពេល​ខ្លះ​អាចលៀន​ចេញ​មក​ក្រៅ​ផង ពោល​​គឺ​នៅ​ពេល​ក្រសាល់​នេះ​ចាប់ផ្តើម​ឈឺ​ ទើប​​​ហៅ​ថា​​​ ជំងឺ​ឬសដូង​បាត។ ជំងឺនេះមានទៅតាមកម្រិតវានីមួយៗ ដែលទាំងអស់មាន៤កម្រិត ប្រសិនបើយើងមិនទទួលយកការព្យាបាលឲ្យទាន់ពេលនោះទេវា នឹងអាចក្លាយជាជំងឺរ៉ាំរ៉ៃជាក់ជាមិនខាន ឈានទៅដល់ការវះកាត់ទៀតផង។​

ប៉ុន្តែសូមកុំបារម្ភទៀតអី បើបងប្អូនបានព្យាយាមទៅព្យាបាលនៅឯមន្ទីរពេទ្យ ក៏ដូចជារិះរកគ្រប់មធ្យោបាយ ប៉ុន្តែនៅតែមិនបានធូរស្បើយ​​ ថ្មីៗនេះគេបានរកឃើញនូវរូបមន្ដធម្មជាតិថ្មី ២ប្រភេទដែលអាចជួយព្យាបាលជំងឺឬសដូងបាតយ៉ាងស័ក្ដិសិទ្ធ។  

*វិធីទី១

-បកសំបកប្រទាលកន្ទុយក្រពើ

-កោសយកតែចាហួយក្នុង (គួរកិននឹងម៉ាស៊ីនទឹកក្រឡុក ដើម្បីឱ្យរាវ ងាយស្រួលបូម)

-យកសឺរ៉ាំងលេខធំបំផុត បូមទឹកសាច់ប្រទាលកន្ទុយក្រពើ

-គប្បីមានទុយោ ដែលប្រើសម្រាប់សុងនោម (ដូចបង្ហាញក្នុងរូប) មកកាត់កន្ទុយចោល ហើយផ្នែកក្បាលដែលមានក្បាល២ កាត់១ចេញ ដោយលៃឱ្យល្មមនឹងរន្ធសឺរ៉ាំង (មានរូប)

*ការប្រើប្រាស់

-យក gel (ជែល) ដែលមានសារជាតិរំអិល លាបចុងទុយោ និងមាត់ទ្វារធំ(កន្លែងដែលត្រូវបាញ់បញ្ចូល)

-រុញទុយោនោះចូល សឹមភ្ជាប់សឺរ៉ាំងតាមក្រោយ (អាចរុញចូលរាក់ ឬជ្រៅតាមកន្លែងដែលចេញឈាម ឬសសៃប៉ោង)

-បាញ់បញ្ចូលក្នុងទ្វារធំ ជាការស្រេច។

-ធ្វើដូច្នេះ ២ ឬ ៣ដងក្នុង១ថ្ងៃ ម្តង១សឺរ៉ាំង

-រយៈពេល២-៣ថ្ងៃអ្នកនឹងបានស្បើយ។

*វិធីទី២

-លាងមើមឆៃថាវ ១ឬ២មើម ឱ្យស្អាត

-កាត់ក្បាលចោលបុក ឬក្រឡុកអោយម៉ដ្ឋ

-ច្របាច់យកទឹក ១ស្លាបព្រាបាយ លាយជាមួយទឹកឃ្មុំ ១ស្លាបព្រាបាយ (សម្រាប់ការហូបម្តង)

-កូរឱ្យសព្វចូលគ្នា

*ការប្រើប្រាស់

-ហូបមុនពេលចូលគេង

-សម្រាប់អ្នកដែលទើបនឹងកើតជំងឺនេះ អាចហូប១ថ្ងៃ ១ដង ប៉ុន្តែអ្នកដែលកើតជំងឺនេះយូរហើយ ត្រូវផឹក ១ថ្ងៃ ៣ដង គឺពេលព្រឹក ថ្ងៃ និងល្ងាច រាល់ថ្ងៃ។ រយៈពេល ១អាទិត្យ នឹងឃើញប្រសិទ្ធភាព។ សូមកុំហូបទឹកតាមក្រោយ បើពិបាកទ្រាំខ្លាំងអាចផឹកមួយក្អឹកបានហើយ ៕