ភ្នំពេញ៖ ជនសង្ស័យម្នាក់ជិៈធ្វើសកម្មភាពជិះម៉ូតូឆក់ទូរស័ព្ទដៃជនរងគ្រោះនៅតាមផ្លូវ ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន កាលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ នៅមុខផ្ទះលេខ១៩ ផ្លូវ១០៧ កែង ២៤២ ភូមិ២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ។ជនសង្ស័យមាន ឈ្មោះ ឡេង ប៉ឆាយ ភេទប្រុស អាយុ ២៦ឆ្នាំ ខ្មែរ មុខរបរលក់ដូរ ស្នាក់នៅលេខ ៥០៥EO ផ្លូវ១២៨ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ។
ចំណែកជនរងគ្រោះមានឈ្មោះ តាន់ ប៊ុនជៀង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបបរលក់ដូរ ស្នាក់នៅ សង្កាត់ស្រះចក ខណ្ឌដូនពេញ។


វត្ថុតាង និង សម្ភារៈចាប់យករួមមាន ម៉ូតូ១ឝ្រឿង ម៉ាក ហុងដា c125. សេរី ០១៩ ពណ៌ ខ្មៅ គ្មានស្លាកលេខ ជាម៉ូតូជនសង្សយ័ជិៈធ្វើសកម្មភាពឆក់ និងទូរសព្ទ័ម៉ាក អាយហ្វូន៦ ពណ៌ផ្កាឈូក ជារបស់ជនរងគ្រោះ បានប្រគល់អោយរងគ្រោះវិញ ។


ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី ដើម្បីចាត់ការតាមច្បាប់ ៕