ភ្នំពេញ ៖ យុវតីស្រស់ស្អាតម្នាក់បានបាត់ចេញពីផ្ទះជាច្រើនថ្ងៃមកហើយ មិនដឹងថាទៅដល់ទីណា ឬទៅជាមួយអ្នកណាឡើយ ធ្វើឱ្យឪពុកម្តាយដែលកំពុងមានជំងឺប្រចាំកាយមួយថ្ងៃកាត់មួយថ្ងៃកោរ មានក្តីព្រួយបារម្ភពីសុវត្ថិភាពនាងជាខ្លាំង ខ្លាចត្រូវជនខិលខូចល្បួងយកទៅធ្វើបាប ទើបដង្ហោយហៅកូនស្រីឱ្យវិលត្រឡប់មកផ្ទះវិញ ។
ក្មេងស្រីដែលបាត់ខ្លួនចេញពីផ្ទះជិត១០ថ្ងៃ មានឈ្មោះម៉ឺង ម៉ារ៉ាឌី អាយុ១៤ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។

បុរសជាឪពុករបស់ក្មេងស្រីដែលបាត់ខ្លួនខាងលើ បានឱ្យដឹងថា កូនស្រីរបស់គាត់បានបាត់ខ្លួនចេញពីផ្ទះតាំងពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ដោយមិនដឹងទៅដល់ទីណា និងទៅជាមួយអ្នកណានោះទេ ធ្វើឱ្យគាត់មានការព្រួយបារម្ភពីសុវត្ថិភាពកូនស្រីជាខ្លាំង ខ្លាចមានជនខិលខូចល្បួងយកទៅធ្វើបាបដោយប្រការណាមួយ ទើបគាត់មកស្នើសុំអន្តរាគមន៍ពីសមត្ថកិច្ចមេត្តាជួយស្រាវជ្រាវតាមរកកូនស្រីរបស់គាត់ឱ្យត្រឡប់មកវិញផង។
បុរសជាឪពុក ក៏បានអង្វរកូនស្រី បើបានឮដំណឹងនេះហើយ សូមកូនប្រញាប់វិលត្រឡប់មកផ្ទះវិញ ព្រោះឪពុកម្តាយកំពុងមានជំងឺ និងមិនប្រកាន់ទោសអូសដំណើរអ្វីទេ៕

ជាមួយគ្នានេះដែរ គាត់សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលបានប្រទះឃើញក្មេងស្រីដែលមានភិនភាគដូចក្នុងរូបថត មេត្តាជួយផ្តល់ដំណឹងដល់ក្រុមគ្រួសារគាត់ ៕