ជំងឺសរសៃប្រសាទ​ ដែល​បណ្តាល​ឱ្យស្លាប់​មួយចំហៀង​ខ្លួន​ ​គឺបង្កឡើង​ដោយមួល​ហេតុយ៉ាង​ច្រើន​ ​ដូចជាការ​ស្ទះសសៃ​ឈាមនៅ​ក្នុងខួរក្បាល​ ​ដាច់សរសៃ​ឈាមនៅក្នុងក្បាល​ ដុំពកនៅ​ក្នុងខួរក្បាល​ ​ការប៉ះ​ទង្គិចក្បាល​ ​ដុំពកក្នុងក្បាល​ ​រលាកស្រោមខួរ​ ​ឬក៍បណ្តាល​ឱ្យមាន​មកពីមេរោគ​ស្វាយជាដើម​។​​ ប៉ុន្តែដែល​សំខាន់នោះ​ ​គឺបណ្តា​មកពីជាតិ​ខ្លាញ់ច្រើន​ ​និង​ កក​ក្នុងសសៃ​ឈាម​ ​ចរន្តឈាម​រត់មិនប្រក្រតី​ ​និង​ ​បណ្តាឱ្យស្ទះ​តែម្តង​ហើយអ្នកដែល​រងប៉ះ​ពាល់​នូវជំងឺ​ប្រភេទនេះ​ ​គឺជាមនុស្ស​ដែលមាន​វ័យចាប់ពី​ ​៤០ ​ឆ្នាំឡើង​ហើយ​កើតក្នុង​ចំណោម​មនុស្សដែល​មានវ័យចាប់ពី​ ​៤០​ ​ឆ្នាំឡើង​ ​និងកើតក្នុង​ចំណោ​មមនុស្ស​ដែល​អង្គុយធ្វើ​ការងារ​ច្រើន​ ​មិនសូវបញ្ចេញ​កម្លាំងពលកម្ម​ ឬមិន​បានហាត់ប្រាណ​។

ចំពោះរោគ​សញ្ញា​នៃជំងឺ​សសៃប្រសាទ​ស្លាប់មួយចំហៀងខ្លួន​ ​គឺឧស្សាហ៍​វិលមុខ​ ​ស្រវាំង​ភ្នែក​ ​ស្ពឹកដៃជើង​ ​រោយកញ្ចឹងក​ ​ជាដើម​។ ប្រសិន​បើកាន់តែ​ធ្ងន់ធ្ងរ​ជាងនេះ​ទៀតនោះ​ គឺអ្នកជំងឺ​នឹង​សន្លប់ប់ាត់ស្មារតី​ភ្លាមៗ​ ​លុះដឹងខ្លួនឡើងវិញ​ ​ស្លាប់មួយចំហៀង​ខ្លួន​ ជួនវៀច​មុខវៀចមាត់​ទៀតផង​ ​។ ​អ្នកជំងឺខ្លះ​មិនរហូតដល់​សន្លប់ទេ​ ​តែស្ពឹកស្រពន់​ទន់អវយវៈ​ណា​មួយក្នុងរាង​កាយរហូត​ដល់ស្លាប់​មួយចំហៀង​ខ្លួនតែម្តង​ក៍មាន​ ​។​ ​

ដោយមានការចែករំលែកបទពិសោធន៏ផ្ទាល់របស់បងប្រុសម្នាក់ឈ្មោះវិរត្ន័ ឌុល បានប្រាប់ឲ្យដឹងថារូបខ្លួនបានកើតជំងឺនេះជាយូរណាស់មកហើយ មានលក្ខណះធ្ងន់ធ្ងរទៀតផង ហើយរូបលោកផ្ទាល់បានព្យាយាមស្វះស្វែងទៅមន្ទីរពេទ្យដើម្បីពិនិត្យព្យាបាល ទៅរកគ្រូខ្មែរខាងសរសៃ ប្រើប្រាស់ថ្នាំបុរាណខ្មែរ ដោយប្រើអស់គ្រប់មធ្យោបាយហើយនៅតែមិនទទួលបានលទ្ធផលទាល់តែសោះ ថ្ងៃមួយលោកបានស្វែងរកវិធីព្យាបាលនៅក្នុងប្រព្ធន័ផ្សព្វផ្សាយអ៊ីនធើណេតក៏បានប្រទះឃើញវិធីព្យាបាលបែបធម្មជាតិមានភាពសាមញ្ញ ងាយស្រួល ហើយលោកក៏ចាប់ផ្ដើមអនុវត្តន៏នូវវិធីសាស្រ្ដនេះ ស្រាប់តែមិនបានរយៈពេលប៉ុន្មានសប្ដាហ៏ផង ជំងឺរបស់លោកស្រាប់តែទទួលបានភាពធូរស្បើយ ពីមួយថ្ងៃទៅមួយថ្ងៃរហូតដល់ជាសះស្បើយ។

*គ្រឿងផ្សំ

-ពន្លៃ 1kg

-រំដេង 0.5kg

-ខ្ញី  0.5kg

*វិធីធ្វើ៖

-បុកគ្រឿងផ្សំទាំងបីចូលគ្នាឱ្យម៉ដ្ឋ ហើយលាយជាមួយស្រាស

-ច្របល់ចូលគ្នា ខាប់ល្មម

*វិធីប្រើប្រាស់

-លាបកន្លែងដែលពិកា ឬស្លាប់មួយចំហៀងខ្លួននោះរាល់ថ្ងៃ។

*លទ្ធផល

-អាចទទួលបានលទ្ធផលក្នុងរយៈពេល ១សប្តាហ៍ ប៉ុន្តែគួរបន្តអនុវត្តវិធីនេះរយៈពេលកន្លះខែយ៉ាងតិច ៕