ភ្នំពេញ ៖ បុរសម្នាក់ ខណៈដែលស្រ្តីជាម្តាយចេញទៅលាងចាននៅហាងមួយកន្លែង ស្រាប់តែគិតខ្លីធ្វើអត្តឃាត ដោយចង.កស្លាប់យ៉ាងអាណោចអាធ័ម លុះពេលម្តាយត្រឡប់មកវិញ ក៏បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥ និង៣០នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។
ជនរងគ្រោះដែលគិតខ្លីចង.កសម្លាប់ខ្លួន មានឈ្មោះរឿន សុធារិទ្ធ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ២៣៧ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។


ស្រ្តីឈ្មោះអោម កែវ អាយុ៥០ឆ្នាំ ជាម្ដាយជនរងគ្រោះមាន បានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់បានចេញពីផ្ទះទៅលាងចានឲ្យគេនៅតាមហាង ។ ចំណែក កូនប្រុសគាត់ (ជនរងគ្រោះ) បាននៅជាមួយប្អូនម្នាក់ទៀតមានជំងឺសរសៃប្រសាទ។ លុះពេលគាត់ ត្រឡប់មកពីធ្វើការវិញ ស្រាប់តែឃើញកូនប្រុសចង.កសម្លាប់ខ្លួនបាត់ទៅហើយ ធ្វើឲ្យគាត់រន្ធត់ចិត្តជាខ្លាំង និងរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍តែម្តង ។ក្រោយពីទទួលបានសេចក្តីរាយការណ៍ដូចខាងលើ កម្លាំងសមត្ថកិច្ចបានចុះទៅពិនិត្យសពជនរងគ្រោះ ។ តាមការធ្វើកោស្យវិច័យរបស់សមត្ថកិច្ចជំនាញ ឃើញថា ជនរងគ្រោះ ពិតជាស្លាប់ដោយចង.កធ្វើអត្តឃាតពិតប្រាដកមែន ។ ក្រោយមកសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញាតិ រៀបចំធ្វើបុណ្យតាមប្រពៃណី ៕