ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង៣រសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ បុគ្គលិកកាស៊ីណូ YGTZ International Investment Co,Ltd (កាស៊ីណូពន្លឺព្រះអាទិត្យ) ចំនួន១៦៧នាក់ បានធ្វើកូដកម្ម មិនចូលធ្វើការ ដោយសារតែខាងក្រុមហ៊ុនកាស៊ីណូបានបញ្ឈប់បុគ្គលិកសាកល្បងការងារចំនួន២នាក់ ទាំងមិនបើកប្រាក់ឈ្នួល។

បុគ្គលិកដែលខាងក្រុមហ៊ុនកាស៊ីណូ បញ្ឈប់ពីការងារ មានឈ្មោះហេង សុខណា ភេទប្រុស និងកញ្ញា យឿន ស៊ីយ៉េន ដោយខាងក្រុមហ៊ុនធ្វើការចោទប្រកាន់ថា អ្នកទាំង២រៀនមិនចេះដូចបុគ្គលិកផ្សេងៗទៀត ក៏ធ្វើការបញ្ឈប់ចោលតែម្តង ថែមទាំងមិនបានបើកប្រាក់ឈ្នួលឲ្យទៀត ទើបធ្វើឲ្យបុគ្គលិកផ្សេងៗទៀត មិនសប្បាយចិត្ត ក៏នាំគ្នាធ្វើកូដកម្មតវ៉ាតែម្តង។
ក្រោយពីករណីផ្ទុះការតវ៉ានេះបានកើតឡើង លោកម៉េត វណ្ណា ប្រធានការិយាល័យអធិការកិច្ច និងវិវាទការងារ នៃមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានចុះទៅធ្វើការផ្សះផ្សារ និងសម្រុះសម្រួល ហើយភាគីទាំងពីរបានឯកភាពគ្នាបញ្ចប់រឿងតែម្តង។

សូមបញ្ជាក់ថា ក្រុមហ៊ុនកាស៊ីណូ YGTZ International Investment Co,Ltd (កាស៊ីណូពន្លឺព្រះអាទិត្យ) ទើបតែបើកដំណើរបានរយៈពេល២០ថ្ងៃប៉ុណ្ណោះ គិតត្រឹមថ្ងៃបុគ្គលិកផ្ទុះការតវ៉ានេះ៕