ខេត្តស្វាយរៀង ៖ នគរបាល​នាយកដ្ឋាន​អន្តោប្រវេសន៍ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង បាន​ចុះ​ត្រួតពិនិត្យ និង​ឃាត់​ចិន​ជិត ៤០០​នាក់ ។

ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ និង​ឃាត់ខ្លួន​ជនជាតិ​ចិន​ជិត​៤០០​នាក់​នេះ ធ្វើ​ឡើង​កាលពី​កាលពី​យប់​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៩ នៅ​អគារ​គ្មាន​លេខ កម្ពស់​៨​ជាន់ ស្ថិត​នៅ​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ។

ក្នុង​នោះ ជនជាតិ​ចិន​ចំនួន ២៧​នាក់ ចូល​មក​ស្នាក់​នៅ និង​ធ្វើការ​គ្មាន ឯកសារ​ផ្លូវច្បាប់​ទេ ព្រមទាំង​មានឈ្មោះ​ក្នុង​បញ្ជី​មុខសញ្ញា​ស្វែងរក​ចាប់ខ្លួន​របស់ សមត្ថកិច្ច​នគរបាល​ប្រទេស​ចិន​ផង​ដែរ ។ ជនជាតិ​ចិន ទាំង​២៧​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​នាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​សាកសួរ និង​អនុវត្ត​តាម​នីតិវិធី ។

ចំណែក​ជនជាតិ​ចិន ចំនួន​៣៣៩​នាក់​ទៀត ដែល​មិន​មានឈ្មោះ​ជាប់​ពាក់ព័ន្ធ ក្នុង​បញ្ជី​របស់​សមត្ថកិច្ច​ចិន ត្រូវ​បាន​ក្រុម​ប្រតិបត្តិការ​ចម្រុះ បាន​សម្រេច​ទុក​រយៈពេល​មួ​យស​ប្តា​ហ៍ ឲ្យ​អ្នក​ទទួលខុសត្រូវ ឬ​ក្រុមហ៊ុន យក​ឯកសារ​មក​បង្ហាញ​សមត្ថកិច្ច ដើម្បី​ត្រឡប់​ទៅ​ធ្វើការ​វិញ ៕