កម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodian Idol Junior វគ្គជម្រុះដំបូងបាន មកដល់ខេត្តស្វាយរៀងហើយ។ ដូច្នេះប្អូនៗកុមារអាយុ 7 ឆ្នាំ ដល់ 17 ឆ្នាំ ដែលមានក្តីស្រមៃចង់ក្លាយជា តារាចម្រៀងវីយក្មេងសូមត្រៀមខ្លួន។

វគ្គជម្រុះដំបូងនឹងធ្វើឡើងនៅមុខសណ្ឋាគារ វ៉ៃគោ ទីរួមខេត្ដស្វាយរៀង នៅថ្ងៃព្រហស្បតិ៍ ទី22 ខែសីហា ឆ្នាំ 2019 នេះចាប់ពីម៉ោង 8:00 ព្រឹកតទៅ!

កាន់តែពិសេសលោកអ្នកជាអាណាព្យាបាល ក៏ដូចជាប្អូនៗក៏អាចចូលរួមទស្សនាដោយសេរីការប្រគំ តន្ត្រី Cambodian Idol Junior Concert ដែលធ្វើមុនមួយថ្ងៃគឺនៅថ្ងៃទី21 ខែសីហា ឆ្នាំ2019 ចាប់ពី ម៉ោង 8:00 យប់តទៅនៅស្ទូឌីយ៉ូ ហង្សមាស HDTV ផ្សារទំនើប AEON Mall ភ្នំពេញជាន់ទី4។

សូមសម្រេចក្ដីប្រាថ្នារបស់បុត្រធីតាអ្នកឥឡូវនេះ! ពាក្យចូលរួមប្រឡងមានដាក់លក់ហើយនៅក្រុមហ៊ុន ហង្សមាសវីដេអូ។

កម្មវិធីប្រឡងចម្រៀងកុមារ Cambodian Idol Junior រដូវកាលទីមួយនេះទទួលបានការឧបត្ថម្ភផ្ដាច់ មុខដោយ vivo S1 ស្វែងរកស្តាយថ្មីរបស់អ្នក ដោះសោរដោយស្កេនក្រយ៉ៅដៃលើអេក្រង់ | AI សែលហ្វី 32 MP ៕