ខេត្តព្រះសីហនុ៖ កាលពីម៉ោង៥ និង៣០នាទីព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ស្នងការដ្ឋានខេត្តព្រះសីហនុ បានបើកប្រតិបត្តិការចុះបង្រ្កាបបទល្មើសគ្រឿងញៀន១ករណី នៅក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយឃាត់ខ្លួនបានបុរសជនជាតិចិនម្នាក់ និងដកហូតថ្នាំញៀនបានមួយចំនួនផងដែរ។


ជនសង្ស័យដែលសមត្ថកិច្ចធ្វើការចាប់ខ្លួន មានឈ្មោះ Chen Hao ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន មុខរបរធ្វើការនៅជិនប៉ិ ទីកន្លែងកំណើតប្រទេសចិន ។ ដកហូត ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន២២កញ្ចប់ (ធំ១កញ្ចប់) ថ្នាំញៀនWY ១០គ្រាប់ ជញ្ជីញថ្លឹងថ្នាំញៀន១គ្រឿង ទូរស័ព្ទ២គ្រឿង។


សមត្ថកិច្ច បញ្ជាក់ថា ក្រោយចាប់ខ្លួន សមត្ថកិច្ចបាននាំជនសង្ស័យខាងលើមកកាន់ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ស្នងការដ្ឋានខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕