ខេត្តព្រះសីហនុ៖ កាលពីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ មានជនជាតិចិន១ក្រុម នាំគ្នាដង្ហែរក្បួនស្រែកឡូឡា ផ្សព្វផ្សាយពាណិជ្ជកម្មបើកហាងកែសម្ផស្ស តាមផ្លូវសាធារណៈ ផ្អើលពេញក្រុងព្រះសីហនុ ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ តែយ៉ាងណា កម្លាំងសមត្ថកិច្ចបានទប់ស្កាត់បំបែកទៅវិញ។


សមត្ថកិច្ចមូលដ្ឋាន បញ្ជាក់ថា ករណីនេះសមត្ថកិច្ចបានចុះអន្តរាគមន៍ហាមឃាត់ បញ្ជាឲ្យផ្អាកការដង្ហែរក្បួន និងបាននាំខ្លួនអ្នកទទួលខុសត្រូវទៅណែនាំធ្វើកិច្ចសន្យា ព្រមទាំងតម្រូវឲ្យសុំច្បាប់ជាមុន ក្នុងការបើកធ្វើអាជីកម្មផ្សេងៗតាមច្បាប់ មិនអាចធ្វើតាមចិត្តនឹងឃើញរបស់ពួកគេទេ ដើរស្រែករឡេរឡូតាមផ្លូវសាធារណៈបែបនេះ ព្រោះបង្កឲ្យមានភាពអនាធិបតេយ្យ និងបាត់បង់សណ្តាប់ធ្នប់ សន្តិសុខសង្គម៕