ខេត្តព្រៃវែង៖ រថយន្តទេសចរណ៍មួយគ្រឿងបើកបរក្នុងល្បឿនលឿន ស្រាប់ទេរេចង្កូតទៅបុកម៉ូតូមួយគ្រឿងដែលចតនៅលើចិញ្ចើមថ្នល់ បណ្ដាលឲ្យក្មេងកំពុងអង្គុយលេងនៅលើម៉ូតូនោះ រងរបួសជើងទាំងពីរ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចមុខដីឡូត៍របស់ឈ្មោះ សុខ ឃឿន តាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ ។
ក្មេងរងគ្រោះឈ្មោះ យ៉ាន ពីន ភេទប្រុស អាយុ ១២ឆ្នាំ ជនជាតិខ្មែរ រស់ក្នុងបន្ទុកឪពុកម្ដាយ មានទីលំនៅភូមិព្រៃទទឹង ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង មកស្នាក់នៅបណ្ដោះអាសន្នភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍។

រថយន្តទេសចរណ៍បង្ក ម៉ាក ខន ធីង ពណ៌ពងមាន់ ប្រភេទ ២៥កៅអី ស្លាកលេខ ព្រះសីហនុ 3A-5789 បើកបរដោយឈ្មោះ តី ប៉ូច ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបរមានទីលំនៅភូមិ ឃុំត្រពាំងកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ។


ម៉ូតូម៉ាក ហុងដាឌ្រីម C125 ពណ៌ខ្មៅ ស្លាកលេខ ព្រៃវែង1E-9907 ជាកម្មសិទ្ធរបស់ឈ្មោះ មាស សុខជា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងក្រឡឹង មានទីលំនៅ ភូមិ២ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង ។


មុនពេលកើតហេតុ គេឃើញរថយន្តទេសចរណ៍ ម៉ាក ខន ធីង បើកបរក្នុងល្បឿនលឿន ទិសដៅពីកើតទៅលិច ។ លុះមកដល់កន្លែងកើតហេតុ ស្រាប់តែរេចង្កូតទៅបុកម៉ូតូដែលក្មេងរងគ្រោះអង្គុយលេងពីលើ កំពុងចតនៅលើចិញ្ចើមថ្នល់ដែលក្មេងរងគ្រោះអង្គុយលេងពីលើ បណ្ដាលឲ្យរងរបួសជើងទាំងពីរ ។ ឯរថយន្តបង្កបានបើករត់គេចចេញពីកន្លែងកើតហេតុ តែត្រូវប្រជាពលរដ្ឋ និងប៉ូលិសដេញតាមទាន់ ចាប់បានទាំងអ្នកបើកបរ និងរថយន្ត។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ឯរថយន្តនិងម៉ូតូរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអ្នកលឿង រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕