ខេត្តកំពង់ស្ពឺ​​ ៖ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ មុខសញ្ញាសង្ស័យ ២នាក់ ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទង ចេញប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន ឃាត់ខ្លួនជន សង្ស័យបាន ២នាក់ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅក្នុងវត្តអង្គមេត្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង ។


មុខសញ្ញាជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន ទាំងពីរនាក់នេះ ឈ្មោះ នី ផាន់ណេត ភេទប្រុស អាយុ២០ឆ្នាំ ភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ជាអ្នកកាន់ថ្នាំញៀន និងម្នាក់ទៀតឈ្មោះ ហែម វណ្ណា ភេទប្រុស អាយុ១៨ឆ្នាំ ភូមិស្វាយតាវង ឃុំសែនដី ស្រុកសំរោងទង ។
ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចដកហូតសម្ភារ:ជាវត្ថុតាងរួមមាន៖ គ្រឿងញៀនចំនួន៤កញ្ចប់, ម៉ូតូ(មធ្យោបាយប្រព្រឹត្តបទល្មើស ) ១គ្រឿង ,ទូរស័ព្ទដៃចំនួន ២គ្រឿង។


ក្រោយពេលចាប់ខ្លួន ឈ្មោះ ហែម វណ្ណា បានសារភាពថា គ្រឿងញៀននេះខ្លួនទិញមកពីផ្ទះសំណាក់ យីហោនាគមាសសៀវម៉ី ផ្លូវជាតិលេ ខ ០៣ នៅម្ដុំខាងត្បូងផ្សារត្រាំខ្នារ ខេត្តតាកែវ ។
ក្រោយមក សមត្ថកិច្ចជំនាញ បន្ដសហការស្រាវជ្រាវ និងឈានទៅឃាត់ខ្លួនមុខសញ្ញា ពាក់ព័ន្ធករណីខាងលើ បាន៦នាក់ទៀត សរុប០៨នាក់។


ជនសង្ស័យទាំង៨នាក់ ត្រូវកម្លាំងអធធិការដ្ឋាននគរបាលស្រុក បញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀនខេត្ដ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវីធីច្បាប់៕