សុខភាពមាត់ធ្មេញ គឺជាកត្តាមួយដ៏សំខាន់នៅក្នុងរូបរាងកាយរបស់យើង កាលណាយើងមិនសូវជាខ្វាយខ្វល់ពីការថែសម្អាតធ្មេញរបស់យើងនោះវា​ នឹងបង្កឲ្យធ្មេញមានបាក់តេរី បាក់ពុក ស្រៀវ ដង្កូវស៊ី ហើមឬសអញ្ជាញ ប្រេះធ្មេញ និងអាចឈានទៅដល់ការឈឺចុកចាប់ខ្លាំង សឹងតែទ្រាំមិនបាន។

តើអ្នកកំពុងមានអាការៈឈឺធ្មេញដោយទ្រាំមិនបានឬ? អ្នកអាចព្យាយាម សាកល្បងនូវ វិធីខាងក្រោម នេះ ដើម្បីជួយសម្រាលនូវការឈឺចាប់របស់អ្នកមុនពេលដែលអ្នកត្រូវទៅជួបនឹងទន្តពេទ្យ។
១/-ស្អំត្រជាក់ត្រង់កន្លែងដែលហើមដាក់ស្បៃត្រជាក់នៅផ្នែកខាងក្រៅលើថ្ពាល់របស់អ្នកប្រសិនបើអ្នកកើតមាននូវអាការៈ ហើមប៉ោងដោយសារការឈឺធ្មេញនេះ។

/-ស្អំទឹកកក ដើម្បីបំបាត់ភាពឈឺចាប់ ការដាក់ស្អំដុំទឹកកកឬទឹកត្រជាក់នៅក្នុងមាត់ អាចនឹង ជួយសម្រាលនូវការឈឺចាប់។ ប៉ុន្តែបើអ្នកយល់ថាវាកាន់តែធ្វើឲ្យអ្នកស្រ៊ាវធ្មេញនោះអ្នក អាចជៀសវាងវា។

/-ដាក់កល់ក្បាលឲ្យខ្ពស់ ការលើកកល់ក្បាលឲ្យខ្ពស់គឺអាចកាត់បន្ថយនូវសម្ពាធដែលមាននៅត្រង់តំបន់នោះហើយវាក៏អាចជួយបានផងដែរក្នុងការសម្រាលនូវ ការឈឺចាប់ខ្ទោកៗដែលកើតមាន។

/-លាងសម្អាត អ្នកពិតជាមិនអាចធ្វើការលាងសម្អាតមាត់ដើម្បីបំបាត់ការឈឺចាប់នោះទេប៉ុន្តែ អ្នកអាចប្រើទឹកក្តៅឧណ្ណៗ ដើម្បីយកចេញនូវកំទេចអាហារដែលជាប់មាននៅក្នុងធ្មេញដែលពួក វាអាចនឹងធ្វើឲ្យមានការឈឺចាប់ឬកាន់តែធ្វើឲ្យវាធ្ងន់ធ្ងរឡើងជាងនេះ។កំទេចអាហារមួយដុំតូច ដែលជាប់ក្នុងអញ្ចាញធ្មេញគឺអាចធ្វើឲ្យមានការឈឺចាប់ បានខ្លាំងដូចទៅនឹងការ បំផ្លាញបណ្តូលធ្មេញផងដែរ។យកអំបិលមួយស្លាប ព្រាកាហ្វេ កូរទៅក្នុងទឹកក្តៅឧណ្ណៗ រួចយកវាមកខ្ពុលក្នុងមាត់បន្ទាប់មកខ្ជាក់វាចេញ។

/-ប្រើសរសៃអំបោះសំអាតធ្មេញ​ វិធីនេះមិនមែនជាការព្យាបាលនោះទេ ប៉ុន្តែការធ្វើដូចនេះ គឺជា វិធីម្យ៉ាងផ្សេងទៀត ដែលអាចយកចេញនូវកំទេចអាហារ ដែលអាចជាប់ទាក់នៅចន្លោះធ្មេញ។ត្រូវមានការប្រុងប្រយ័ត្ន ចំពោះអាហារ ដែលមានរសជាតិផ្អែមពេកត្រជាក់ពេកឬក្តៅពេករាល់ប្រភេទអាហារនិងភេសជ្ជៈទាំងនេះក៏អាចនឹងបង្កើននូវសភាពឈឺចាប់ និង អាការៈស្រ៊ាវស្រ៊ាញរបស់ធ្មេញបានផងដែរ។

៦/-ដាក់បិតនៅស្បៃ ឬស្ករកៅស៊ូ​ ប្រសិនបើធ្មេញរបស់អ្នកឆាប់មានការភ្ញោចទៅនឹងខ្យល់ធ្វើការគ្របវាជាមួយនឹង ស្បៃប្រើសម្រាប់ដាក់នៅលើធ្មេញដែលអាចរកទិញបាននៅតាមឱសថស្ថានឬធ្វើការទំពារស្ករកៅស៊ូ ដែលមិនសូវមានជាតិស្កររហូតដល់ពេលដែលអ្នកអាចទៅជួបនឹងគ្រូពេទ្យធ្មេញបាន។


ទោះបីជាវិធីនេះបានផលក៏ពិតមែន ប៉ុន្តែដើម្បីចៀសវាងការឈឺចុកចាប់ រឺក៏មេរោគនាៗដែលបង្កឲ្យមានជំងឺ យើងគប្បីត្រូវចេះថែរក្សាសុខភាពមាត់ធ្មេញឲ្យបានល្អ ដូចជាដុសសម្អាតឲ្យបានត្រឹមត្រូវ និងបរិភោគអាហារណាដែលមានជាតិកាល់ស្យូមដើម្បីជំនួយដល់សុខភាពមាត់ធ្មេញ ៕