ខេត្តកំពត ៖ កាលពីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចនគរបាលរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត បានបើកប្រតិបត្តិការបង្ក្រាបទីតាំងបម្រើសេវាផ្លូវភេទ របស់ជនជាតិចិន មួយកន្លែង នៅក្នុងសង្កាត់ក្រាំងអំពិល ក្រុងកំពត ។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានឲ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការសម្របសម្រួលនីតិវិធីពីលោកខា ដែនណា ព្រះរាជអាជ្ញារង ដោយកម្លាំងនគរបាលជំនាញរបស់លោក បានធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន៩នាក់ ស្រី៥នាក់ និងវត្ថុតាងខិតផ្សព្វផ្សាយ ព្រមទាំងស្រោមអនាម័យមួយចំនួន។


ក្រោយឃាត់ខ្លួន ជនសង្ស័យប្រុសស្រីទាំង៩នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅការិយាល័យជំនាញ ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្ដតាមច្បាប់៕