ខេត្តសៀមរាប៖ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០១៩ កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការ ជាមួយកម្លាំងការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជនបរទេស២នាក់ នៅចំណុចបន្ទប់លេខ២០៦ ក្នុងផ្ទះសំណាក់ហ្គាស៊ី ស្ថិតនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។


ជនបរទេស ទី ១- ឈ្មោះ COMERCI ERIC ភេទប្រុស កើតថ្ងៃទី ២៨-១១-១៩៩០ ជនជាតិអាហ្សង់ទីន មុខរបរគ្មាន ស្នាក់នៅផ្ទះសំណាក់ខាងលើ និងទី២-ឈ្មោះ GUNDEL SEJR DONALD ភេទប្រុស កើតថ្ងៃទី០៨-០១-១៩៧៨ ជនជាតិដាណឺម៉ាក ជាភ្ញៀវទេសចរ ស្នាក់នៅផ្ទះសំណាក់ខាងលើ ជាមួយគ្នា។
វត្ថុតាងចាប់យក ៖ ម្សៅក្រាមពណ៌ស មួយកញ្ចប់តូច និងឧបករណ៍សម្រាប់ជក់ ។
ជនបរទេសទាំង២នាក់ ត្រូវបានលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប សម្រេចឲ្យឃាត់ខ្លួនបណ្តោះអាសន្ននៅការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ដើម្បីរៀបចំកសាង សំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី ៕