ខេត្តព្រះសីហនុ ៖ កាលពីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ក្រុមការងារសាលាក្រុងព្រះសីហនុ បានចុះរុះរើស្លាកយីហោហាងមួយកន្លែង នៅទល់មុខអតីតក្លឹបអិលវី បច្ចុប្បន្នក្លឹបអូបាម៉ា ស្ថិតក្នុងសង្កាត់4 ក្រុងនិងខេត្តព្រះសីហនុ រដ្ឋបាលក្រុងព្រះសីហនុ សហការជាមួយ មន្ទីរវប្បធម៌ខេត្ត ។


យីហោហាងដែលក្រុមការងារក្រុងព្រះសីហនុ ចុះរុះរើនេះ មានឈ្មោះ«មីទាញឡាន ចូវម៉ាជិក » ជារបស់ជនជាតិចិន ដែលសរសេរខុសអក្ខរាវិរុទ្ធ ហើយមិនដឹងជាមានន័យយ៉ាងដូចម្តេច។


សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ ក្រុមការងារចម្រុះ បានចុះរុះរើស្លាកយីហោរបស់ជនជាតិចិនមួយកន្លែង ស្ថិតក្នុងភូមិ២ សង្កាត់លេខ៤ ដែលសរសេរឈ្មោះថា «ភោជនីយដ្ឋាន ទ្វារមាស» មិនត្រឹមត្រូវខុសឆ្គងទៅនឹងខ្លឹមសារពាក្យពេចន៍ មានន័យមិនសមរម្យ ធ្វើឲ្យមហាជនមានការរិះគន់ជាខ្លាំង។


លោកអ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ ថ្លែងប្រាប់ថា ភោជនីយដ្ឋានខាងលើនេះ អាជ្ញាធរបានចុះរុះរើស្លាកយីហោហើយ ហើយចំពោះផោជនីយខាងលើនេះ ម្ចាស់មិនបានការសុំអនុញ្ញាត ឬឲ្យមន្ត្រីជំនាញពិនិត្យជាមុន ទៅលើខ្លឹមសារពាក្យពេជន៍មុននឹងលើកតាំងនោះទេ៕