ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ ករណីលួចយកម៉ូតូ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ចំណុចបន្ទប់ជួល ផ្លូវបេតុង ភូមិឧញ្ញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ជនសង្ស័យឈ្មោះ យា ធាន ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវ៥៩៨ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន)។
ចំណែកជនរងគ្រោះ ឈ្មោះ គង់ ដារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទួលសំពៅ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ។ សម្ភារ:បាត់បង់៖ ម៉ូតូ០១គ្រឿង ម៉ាងសេ១២៥ ផលិតឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AT-1301 ។


មុនពេលកើតហេតុ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ ជនសង្ស័យបានមកលេងផ្ទ របស់ជនរងគ្រោះ ហើយបានឃើញកូនសោរម៉ូតូរបស់ជនរងគ្រោះទុកនៅលើគ្រែ ។ ដោយឃើញមានសភាពស្ងាត់ល្អ ជនសង្ស័យបានលួចយកកូនសោរនោះ ទៅចាក់បញ្ឆេះជិះម៉ូតូចេញទៅបាត់ ។ លុះដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ០៦និង០០នាទី ជនរងគ្រោះបានឃើញជនសង្ស័យ កំពុងដើរនៅមុខក្លឹបវីឡាញ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ ក៏បានធ្វើការឃាត់នាំខ្លួនជនសង្ស័យ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ធ្វើការសាកសួរ រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។


ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី៕