ត្រប់ស្រួយ គឺជាដំណាំមួយប្រភេទដែលត្រូវបានកសិករយើងនិយមដាំដុះដើម្បីបរិភោគក្នុងគ្រួសារ និងយកទៅផ្គត់ផ្គង់នៅក្នុងតម្រូវការទីផ្សារទូទៅ។ ត្រប់ស្រួយមិនត្រឹមតែជាបន្លែដែលអាចយកទៅបរិភោគតែប៉ុណ្ណោះទេ តែវាក៏ជាឱសថធម្មជាតិដ៏ស័ក្ដសិទ្ធក្នុងការកែរោគមួយចំនួនផងដែរ។

ថ្វីបើការដាំត្រប់ស្រួយមានលក្ខណះស្រួលក៏ពិតមែន ប៉ុន្តែបើយើងមិនបានយល់ដឹងនូវបច្ចេកទេសរបស់វាឲ្យបានច្បាស់លាស់នោះផលរបស់វាក៏មិនបានផ្ដល់ឲ្យយើងតាមចិត្តសមប្រកបដែ។ ដូចនេះដើម្បីដាំត្រប់ស្រួយទទួលបានទិន្នផលខ្ពស់ ហើយមានរយៈពេលខ្លីនោះក្រុមការងាយរបស់យើងនឹងប្រាប់ពីបច្ចេកទេសមួយចំនួន ដូចខាងក្រោម៖

/-ការជ្រើសរើសពូជ៖

ដើម្បីដាំដុះឱ្យទទួលបានផលច្រើនការជ្រើសរើស ពូជវាជាកត្តាសំខាន់បំផុតក្នុងការដាំដំណាំគ្រប់ប្រភេទ និងបន្លែផ្លែឈើគ្រប់មុខ ឯការដាំត្រប់ស្រួយក៍មិនខុសប្លែកពីការដាំដំ ណាំទាំងនោះឡើយ។

ក្នុងការ យកផ្លែត្រប់មក ទុកពូជគួរយកផ្លែត្រប់ណាដែល ថ្លោសល្អ ហើយជាផ្លែលើកទី២ ដោយយកដើម ណាដែល មានសុខភាពល្អ ហើយពុំមានជំងឺព្រមទាំង រក្សាទុកនៅនឹងដើមរហូតដល់ផ្លែវាចាស់ល្មម អាចពុះយកគ្រាប់ចេញ រួចលាងគ្រាប់ឱ្យស្អាត ហើយយកទៅហាលថ្ងៃរយៈពេលពី២ ទៅ ៣ថ្ងៃ ពេលគ្រាប់វាស្ងួតទើបយកទៅចងព្យួរទុកក្នុងម្លប់ធ្វើយ៉ាងណាឱ្យវាមានខ្យល់ចេញចូលបានដោយងាយ ទើបមានការប្រ សើរសម្រាប់ពូជរបស់វា។

/-ការរៀបចំដីមុនពេលដាំ៖

ក្នុងការដាំត្រប់ការធ្វើដីក៍ជាការងារសំខាន់ សម្រាប់ការដាំដុះផងដែរ គឺយើងគួរតែភ្ជួររាស់ដីឱ្យ បានពី ២ ទៅ ៣សាទើបល្អ ព្រោះ ដំណាំគ្រប់ប្រភេទ ប្រសិនបើយើងរៀបចំដីដាំបានល្អនោះយើងនឹង ទទួលបានទិន្នផលខ្ពស់។ ក្រោយពីយើងភ្ជួរាស់ដីបាន ល្អហើយយើង ត្រូវកាប់រណ្តៅសម្រាប់ដាំត្រប់ដែល មានគម្លាត ពីគុម្ពមួយទៅមួយប្រវែង ៥តឹក។

នៅ ក្នុងរណ្តៅនីមួយៗយើងត្រូវដាក់ជីទ្រនាប់បាត ដូចជាជីកំប៉ុស្តជាដើមដើម្បីឱ្យដំណាំនោះឆាប់លូតលាស់ល្អផងដែរ រួចស្រោចទឹករណ្តៅឱ្យ សើមល្មមទើបគេទៅដកកូនត្រប់ពីថ្នាលសាបមក ដាំ។ គួរបញ្ជាក់ផងដែរថាកូនត្រប់ ដែលគេដកយក មកដាំត្រូវមានកម្ពស់ចាប់ពី ១តឹក ហើយការដាំ ត្រូវជ្រើសរើសតែកូនត្រប់ណាដែលមានសុខភាព និងថ្លោសល្អទើបងាយទទួលផល។

/-ការថែទាំត្រប់ស្រួយក្នុងពេលដាំដុះ៖

សម្រាប់ត្រប់ស្រួយបន្ទាប់ពីពេលដាំរយៈ ពេលមួយសប្តាហ៍ក្រោយមកគេចាប់ផ្តើមធ្វើស្មៅ ជ្រុំគល់របស់វាដើម្បីឱ្យដីធូរ និងស្រោច ទឹកដាក់ជី បន្ថែមជីជាតិយើងធ្វើបែបនេះក្នុងរយៈពេលមួយ សប្តាហ៍ម្តងដើម្បីជួយឱ្យកូនត្រប់ស្រួយលូតលាស់ លឿន ចំពោះជីទឹកវិញគេត្រូវស្រោចវារហូតដល់ ពេលវាប្រមូលផលទើបគេលែងស្រោចវាបន្តទៀត។

នៅពេល គេដាំបានរយៈពេល ១៥ថ្ងៃគេត្រូវយក ជីលាមកសត្វដែលពុករលួយមកដាក់នៅចន្លោះជួរនីមួយៗមកជ្រួយ កប់នៅក្នុងដី។

ដើម្បីឱ្យជីជាតិ ស្រូបទៅដល់ផ្លែនៅពេលដែលត្រប់ចាប់ផ្តើម ក្តឹបគេត្រូវកាត់ស្លឹកចាស់ៗចោល។ ប្រសិនបើយើង មិនកាត់ស្លឹកចាស់ចោលនោះទេ វាអាចធ្វើឱ្យពន្លឺ ចូលមិនគ្រប់គ្រាន់នាំឱ្យត្រប់របស់យើងមានការ ចុះខ្សោយក្នុងការលូតលាស់ របស់វា។

/-ការប្រមូលផល៖

ក្នុងការប្រមូលផលវាជាករណីសំខាន់ សម្រាប់ អ្នកដាំដុះ ហើយការប្រមូលផលវាអាស្រ័យដោយ ការថែទាំរបស់ប្រជាកសិករ ដែលបានដាំដំណាំទាំងនោះ ប្រសិនបើយើងមានការថែទាំបានល្អនោះការប្រមូលផលគឺ ទទួលបានទិន្នផលខ្ពស់ផងដែរ។

ម៉្យាងវិញទៀតចំពោះដំណាំត្រប់ស្រួយគេអាចប្រមូលបាន នៅពេលគេដាំបានរយៈពេល ៤៥ ថ្ងៃ។ ត្រប់ស្រួយ គេអាចប្រមូលផលបានជារៀងរាល់ថ្ងៃ ហើយគេ អាចបេះវាបានបន្តរហូតដល់រយៈពេល៦០ថ្ងៃ ឬវែង ជាងនេះទើបអស់ផ្លែ។


បើកសិករមានបំណងដាំត្រប់ស្រួយ កសិករគួរតែសាកល្បងអនុវត្តន៏តាមបច្ចេកទេសដូចខាងលើ ពីព្រោះវាមិនត្រឹមតែងាយស្រួលនោះទេវាថែមទាំងចំនេញពេលវេលារបស់យើងទៀតផង ហើយម្យ៉ាងទៀតត្រប់ស្រួយកំពុងតែមានតម្រូវការក្នុងទីផ្សារច្រើន ៕