កំពត ៖ មន្រ្តីនគរបាលចំនួន៤នាក់បានបាត់បង់ជីវិត នៅក្នុងរថយន្ត និងមន្រ្តីនគរបាលម្នាក់ទៀតរងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ រវាងរថយន្តធន់ធំនិងរថយន្តធន់តូច កាលពីវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃ១៩ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ៤និងលេខ៥ លើផ្លូវជាតិលេខ៣៣ ស្ថិតក្នុងភូមិត្រពាំងធំ ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ។

ព័ត៌មានបឋមបានអោយដឹងថា គ្រោះថ្នាក់ចរាចរនេះបង្កឡើងដោយរថយន្តធន់ធំ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស សណ្ដោងរម៉ក គ្មានភ្លើងបំភ្លឺ ខាងក្រោយ ដឹកស៊ីម៉ងត៍ ក្បាលពាក់ស្លាកលេខ ព្រះសីហនុ3A-1861 (អ្នកបើកបររត់បាត់) បណ្ដាលឱ្យ រថយន្តម៉ាកហាយលែនឌឺពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2Z -0241 បុកពីក្រោយ។

អ្នករងគ្រោះទាំង៥រួមមាន ទី១ឈ្មោះ ងួន សារ៉ាត់ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរប៉ូលីសអន្តោប្រវេសន៍ នៅព្រែកចាក ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ( អ្នកបើកបរ) នឹងអ្នករួមដំណើរ៤នាក់ទៀតទី1-ឈ្មោះ ញឹប ភីរក្ស ភេទប្រុស មានទីលំនៅនៅភ្នំពេញ មុខរបរប៉ូលីសអន្តោប្រវេសន៍ ឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ឯក ។ 2-ឈ្មោះ តាន់ ផេង ភេទប្រុសអាយុ37 ឆ្នាំនៅភ្នំពេញ ប៉ូលីសប៉ុស្តិ៍អន្តោប្រវេសន៍ ឋានន្តរស័ក្តិថ្នាក់វរសេនីយទោ ។3-ឈ្មោះ ឃី ឡុក ភេទប្រុសអាយុ40 ឆ្នាំ មុខរបរប៉ូលីសអន្តោប្រវេសន៍ ឋានន្តរស័ក្តិថ្នាក់វរសេនីយទោ អ្នកទាំងបីស្លាប់នៅក្នុងរថយន្ដនោះតែម្ដង ។4-ឈ្មោះ ថៃ វីរៈ ភេទប្រុសអាយុ35ឆ្នាំ មុខរបរប៉ូលីសអន្តោប្រវេសន៍ ឋានន្តរស័ក្តិ ថ្នាក់អនុសេនីយ៍ឯក រងរបួសស្រាល បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពត ៕