ភ្នំពេញ៖ ជនសង្ស័យម្នាក់ កំពុងធ្វើសកម្មភាពឆ្កិះសោរម៉ូតូរបស់មន្រ្តីយោធាម្នាក់ មិនទាន់បានសម្រេចផង ត្រូវម្ចាស់ឃើញទាន់ ចាប់បានប្រគល់ឲ្យសមត្ថកិច្ច ។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ចំណុចមុខឃ្លាំងមួយកន្លែង ស្ថិតភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យមានឈ្មោះ ស៊ុយ ធុច ហៅភា ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរកម្មករ សំណង់ ស្នាក់នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកជនរងគ្រោះ ឈ្មោះ ជីម សុផល មុខរបរយោធា មានទីលំនៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

សម្ភារ:ដកហូតបាន ៖ ម៉ូតូមួយគ្រឿងម៉ាកស្ស៊យស៊ីគីស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CH-7054 , ដែកឆាបចំនួន១ , ដែកសសៃតូចសំរាប់ឆ្គឹះសោរចំនួន២ , កន្ត្រៃកាត់ព្រុយក្រណាត់ចំនួន១ , កាំបិតចុងស្រួចចំនួន១ , ដកទឹកសំរាប់ជក់គ្រឿងញៀន១។
ជនសង្ស័យត្រូវបានបញ្ចូនមកកាន់ផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រង់ចាំឡើងតុលារការចាត់ការតាមនីតិវិធី៕