បូស ឬអាប់សែ ជាប្រភេទជំងឺដែលអាចកើតឡើងស្ទើរគ្រប់កន្លែងនៅលើខ្លួនរបស់យើង មិនលើកលែងសូម្បីប្រដាប់ភេទ។ មេរោគនេះកើតឡើងនៅពេលដែលមេរោគចូលទៅក្នុងខ្លួនតាមរយៈរបួសបើកមុខ។ អ្នកដែលកើតបូសនេះច្រើនតែមានរោគសញ្ញា ស្នាមឆូតក្រហមនៅក្បែរបូសនោះ មានអារម្មណ៍ក្តៅឧណ្ហៗ និងឈឺចាប់ខ្លាំងពេលប៉ះ។ ករណីដែលមានបញ្ហានេះ យកល្អគួរតែកុំញិចវា រុញ ច្របាច់ ឬប៉ះពាល់ឲ្យសោះ។ 

ថ្មីៗនេះតាមការស្រាវជ្រាវរបស់អ្នកឱសថបុរាណធម្មជាតិខ្មែរ​ បានរកឃើញនូវវិធីព្យាបាលជំងឺបូសយ៉ាងសាមញ្ញ តាមរយៈការយកស្លឹកស្ដៅមកព្យាបាល ដែលវិធីត្រូវបានគេសាកល្បងយកមកអនុវត្តន៏ប្រកបដោយប្រសិទ្ធភាព គ្មានប៉ះពាល់អ្វីឡើយ។

+គ្រឿងផ្សំ
-ស្លឹកស្តៅ

+វិធីប្រើ
-គ្រាន់តែ​យក​ស្លឹក​ស្តៅ​២​ទៅ​៣​សន្លឹក​កិន​ឲ្យ​ម៉ត់ ជាមួយ​ទឹក ហើយ​យក​ល្បាយ​នេះ មក​បិទ​លើ​បូ​ស រក្សា​វា​ទុក​១៥​ទៅ​២០​នាទី

-រួចលាងជម្រះ​ចេញ​ជាមួយនឹងទឹកស្អាត
-ប្រសិនបើ​អ្នក​មិនអាច​រក​ស្លឹក​ស្តៅ​ស្រស់​បានទេ អ្នក​អាច​ប្រើ​ប្រេង​ស្លឹក​ស្តៅ​ជំនួស​ក៏បាន ដោយ​យក​ប្រេង​ស្លឹក​ស្តៅ ២​ទៅ​៣​ដំណ​ក់ លាយ​ជាមួយ​ប្រេង​អូ​លីវ​មួយ​ស្លាបព្រា ហើយ​លាប​លើ​បរិវេណ​មាន​បូស​

សូមបញ្ជក់ឲ្យកាន់តែច្បាស់ថា ដើម្បី​ទទួលបាន​ប្រសិទ្ធភាពលឿន ​គួរ​តែអនុវត្ត​វិធី​នេះរាល់ពេល​២​ទៅ​៣​ម៉ោង​ម្តង​ ហើយការប្រើប្រាស់ស្លឹកស្ដៅគួរតែជ្រើសរើសស្លឹកស្ដៅណា ធម្មជាតិគ្មានជាតិគីមី ​គឺរឹតតែល្អ ៕