ខេត្តព្រះសីហនុ៖ នារីជនជាតិចិនម្នាក់ មិនដឹងមូលហេតុអ្វី សម្លាប់ខ្លួនក្នុងអគារស្នាក់នៅរបស់បុគ្គលិក បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២១និង៥៥នាទីយប់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ នៅក្នុងអាគារបុគ្គលិក ស្ថិតនៅក្រុម៣០ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។
ជនរងគ្រោះមានឈ្មោះ XU QIULI ភេទស្រី អាយុ២២ឆ្នាំ សញ្ជាតិ ចិន មុខរបរ បុគ្គលិកកាស៊ីណូហ័ងឡឹ ស្ថិតក្នុងភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។


សមត្ថកិច្ចមិនទាន់បញ្ជាក់ឲ្យដឹងពីមូលហេតុអ្វី ដែលបណ្ដាលនារីជនជាតិចិនម្នាក់នេះ សម្លាប់ខ្លួនបែបនេះទេ។
ក្រោយពេលកើតហេតុ សពជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត រង់ចាំការត្រួតពិនិត្យពីវេជ្ជបណ្ឌិត និងនគរបាលបច្ចេកទេសវិទ្យាសាស្រ្ត៕