កជើង គឺជាអវយវៈរបស់មនុស្សយើង ដែលវាងាយនឹងរងគ្រោះថ្នាក់បំផុតប្រសិនបើយើងជួបគ្រោះថ្នាក់ ឬធ្វើអ្វីមួយខុសប្រក្រតី។ របួសកជើងភាគច្រើនគឺទាក់ទងនឹងសរសៃជាលិកាទន់ ហើយវាមានសភាពឈឺចាប់ ហើម ជាំ និងខូចខាតសរសៃច្រើនកន្លែង។

របៀបព្យាបាលសម្រាប់បញ្ហារបួសកជើងនេះ គឺអនុវត្តដូចគ្នាទាំងអស់លើមនុស្សគ្រប់ប្រភេទមិនគិតពីអាយុ​ ដោយការព្យាបាលនេះមានរយៈខ្លី ហើយមានប្រសិទ្ធភាពទៀតផង។

១/. ករណីហើម ជាំ និងចុកខ្ទោកៗ
សម្រាកឱ្យច្រើន ស្អំទឹកកកលើរបួស (៣០នាទីទៅ១ ម៉ោង) រុំរបួសជាមួយបង់កំប្រេស។ ហើយដេកដាក់ជើងកល់ក្នើយឱ្យខ្ពស់ជាងដងខ្លួន ដើម្បីកុំឱ្យលំហូរឈាមបុកទៅរកជើង។

២/. កកឈាមក្នុងសរសៃកជើង
សម្រាកឱ្យបានច្រើន ស្អំទឹកកកត្រង់កន្លែងរបួស ៣០ ទៅ១ ម៉ោង រុំរបួសជាមួយបង់កំប្រេស ហើយដេកដាក់ជើងកល់ខ្នើយឱ្យខ្ពស់ជាងដងខ្លន។ ទោះយ៉ាងណា ប្រសិនបើសរសៃពួរដាច់រហែកទាំងស្រុង គួរទៅពិគ្រោះជាមួយគ្រូពេទ្យ។

ចំពោះវិធីសាស្រ្ដក្នុងការព្យាបាលនេះដែរ ទាមទារឲ្យយើងអនុវត្តជារៀងរាល់ថ្ងៃរហូតដល់ជាសះស្បើយ ហើយជាពិសេសមិនត្រូវធ្វើសកម្មភាពច្រើនពេកទេ ត្រូវសម្រាកនៅមួយកន្លែង ចៀសវាងការដរ និងរើឡើងវិញ ដែលនាំឲ្យមានការឈឺចាប់រឹតតែទ្វេឡើង ៕