ព័ត៌មានបឋម ពីខេត្តកំពត ៖ មន្ត្រីនគរបាលអន្តោប្រវេសន៍បួននាក់បានស្លាប់ និងម្នាក់ទៀតរងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្តហាយឡែនឌ័របុកពីក្រោយរថយន្តសណ្តោង កាលពីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នេះ នៅលើកំណាត់ផ្លូវជាតិលេខ៣៣ ក្នុងទឹកដីភូមិត្រពាំងធំ ឃុំជុំគ្រៀល ស្រុកទឹកឈូ។


ជនរងគ្រោះដែលបាត់បង់ជីវិត រួមមាន៖ ១-លោកវរសេនីយ៍ឯកញឹប ភីរក្ស, ២. លោកវរសេនីយ៍ទោតាន់ ផេង, ៣-លោកវរសេនីយ៍ទោឃី ឡុក និង៤-លោកអនុសេនីយ៍ឯកងួន សារ៉ាត់។ ចំណែកអ្នករងរបួសធ្ងន់ គឺលោកអនុសេនីយ៍ឯកថៃ វីរៈ ។ ទាំងប្រាំនាក់ជាមន្រ្តីនគរបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិព្រែកចាក៕