ខេត្តកំពង់ស្ពឺ៖   មនុស្សម្នាក់បានស្លាប់ និងពីរនាក់ទៀតរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តពីរគ្រឿងបុកគ្នា ហើយបន្តទៅបុកម៉ូតូពីរគ្រឿងដែលនៅក្បែរនោះ បានកើតឡើងកាលពីល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នៅផ្លូវលេខ១៣០ ស្ថិតក្នុងភូមិកំណប់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ។

ជនរងជាអ្នកបើកបរម៉ូតូម៉ាកហុងដាសេ១២៥ សេរី២០១៥ ពាក់ស្លាកលេខកំពង់ស្ពឺ1J 6910 ឈ្មោះស៊ីវ ចាន់ធី ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិត្រពាំងអោប ឃុំមហាសាំង ស្រុកភ្នំស្រួច ដែលស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ ឈ្មោះសៅ រតនា ភេទស្រី អាយុ១៨ឆ្នាំ  រស់នៅភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន និងអ្នករួមដំណើរ២នាក់ទៀតរងរបួសធ្ងន់ គឺឈ្មោះចេន សុភា ភេទស្រីអាយុ២៧ឆ្នាំ រស់នៅភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន និងម្នាក់ទៀត ឈ្មោះស៊ីវ ចាន់ធីភេទស្រីអាយុ២៥ឆ្នាំ រស់នៅភូមិត្រពាំងអោប ឃុំមហាសាំង ស្រុកភ្នំស្រួច ។

ឯអ្នកបើកបរម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាសេ១២៥ ពាក់ស្លាកកលេខកំពង់ស្ពឺ1B 7614 ឈ្មោះភាព វិច្ឆិកា ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិដក់ព សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន របួសធ្ងន់ ។

មុនពេលកើតហេតុ គេឃើញរថយន្តបែនដឹកដី មួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សពាក់ផ្លាក លេខកំពង់ស្ពឺ3A 5305 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរពីកើតទៅលិច ។ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែបុកជាមួយរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ(បែនដឹកដី)ពណ៌ខៀវពាក់ផ្លាកលេខភ្នំពេញ3A 3547 បើកពីលិចទៅកើត អ្នកបើកឈ្មោះអឿន ចាន់ធា ភេទប្រុសអាយុ២៥ឆ្នាំ រស់នៅភូមិថ្មី សង្កាត់កណ្តោលដុំ ក្រុងច្បារមន ហើយបានបុកម៉ូតូ២គ្រឿងបន្តទៀត បណ្ដាលឲ្យស្លាប់ម្នាក់ និង៣នាក់ទៀត រងរបួសធ្ងន់តែម្ដង។ ភ្លាមៗនោះ អ្នកបើកបររថយន្តបែនដឹកដី បានរត់គេចខ្លួនបាត់៕