ព័ត៌មានបឋម៖ កាលពីវេលាម៉ោងប្រមាណជា១២ថ្ងៃត្រង់ ត្រូវនឹងថ្ងៃសៅរ៍ទី១៧ ខែសីហា ឆ្នាំ២០១៩នេះ ស្ថិតនៅចំណុចចំណតរថយន្តនៃអគារផ្សារទំនើបAEON2 ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីមនុស្សលោតសម្លាប់ខ្លួននេះបានកើតឡើង ។

នារីរងគ្រោះ គេនៅមិនទាន់ស្គាលអត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថា មានអាយុជាង២០ឆ្នាំ ពាក់អាវយឺតដៃខ្លី ពណ៍ផ្កាឈូក ខោជើងវែង បានលោតសម្លាប់ខ្លួន ពីលើចំណតរថយន្តអគារជាន់ទី៣ នៃផ្សារទំនើបAEON 2  បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ដោយមិនដឹងមូលហេតុ ។ ព័ត៌មានពិស្ដារ KBN នឹងធ្វើការចុះផ្សាយនៅពេលក្រោយ៕