ខេត្តបន្ទាយមានជ័យ ៖ កម្មករសំណង់ម្នាក់ ខណៈឆ្កែមួយក្បាលដេញខាំគាត់ ទ្រាំមិន ក៍បានទាញដំបងដេញវាយគំរាមឆ្កែនោះ តែត្រូវម្ចាស់ឆ្កែឃើញ ក៍ចេញមកវាយកម្មករសំណង់រូបនេះ រហូតបែកក្បាល បង្កឲ្យភ្ញាក់ផ្អើល កាលព ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នៅក្នុងបុរីធី ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។


កម្មករសំណង់ដែលរបួសក្បាល ឈ្មោះ សោម ពៅ ភេទប្រុស អាយុ២៧ ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ ។ ចំណែក បុរសជាម្ចាស់ឆ្កែ មិនស្គាល់អត្តសញ្ញាណ អាយុប្រហែលជា៤០ឆ្នាំ មានទីលំនៅក្នុងបុរីធីធី នៅកន្លែងកើតហេតុតែម្តង ។
មុនពេលកើតហេតុ កម្មករសំណង់ម្នាក់ ត្រូវឆ្កែមួយក្បាលដេញខាំ គាត់ទ្រាំមិន ក៍បានទាញដំបងដេញវាយគំរាមឆ្កែនោះវិញ តែត្រូវម្ចាស់ឆ្កែឃើញ ក៍ចេញមកវាយកម្មករសំណង់រូបនេះ រហូតបែកក្បាលតែម្ដង។


ក្រោយពេលកើតហេតុ ដោយមានការសម្របសម្រួលពីលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ទីបំផុត ភាគីទាំង២បានយល់ព្រមបញ្ចប់រឿង ដោយម្ចាស់ឆ្កែសងសំណង ១០០ដុល្លារ ទៅជនរងគ្រោះជាកម្មករសំណង់នោះ ៕