ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានស្នើឲ្យសិក្ខាកាមទាំងអស់រៀនសូត្របទពិសោធន៍ របស់អ្នកកាសែតវៀតណាម លើការសរសេរ ប្រឆាំង ព័ត៌មានក្លែងក្លាយ ដើម្បីយកនូវចំណេះដឹងថ្មីៗ មកអនុវត្តនៅស្ថាប័នរបស់ខ្លួនឲ្យកាន់តែរីកចម្រើនតាមសម័យកាល។

ថ្លែងក្នុងពិធីជួបសំណេះសំណាល ជាមួយសិក្ខាកាម ដែលត្រូវទៅបំពេញទស្សនកិច្ច នៅទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១៩នៅទីស្ដីការក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រប្រសាសន៍ថា វគ្គសរសេរព័ត៌មាន នៅប្រទេសវៀតណាម មានចំណុចមួយចំនួនខុសពីប្រទេសយើងដោយសារប្រទេសវៀតណាមគេមានបក្សតែមួយគឺប្រទេសគេមិនមានកាសែតឯកជនរញ៉េរញៃច្រើននោះទេ។

ឯកឧត្តមបានបន្តថា ការសរសេរព័ត៌មានពីគេ គឺជាការចាំបាច់ក្នុងការសរសេរដើម្បីឆ្លើយតបរាល់បញ្ហាព័ត៌មានក្លែងបន្លំ ពីព្រោះយើងជាអង្គភាពរបស់រដ្ឋ ការងារគន្លឹះសំខាន់របស់យើងនិយាយពីគំរូដ៏ល្អរបស់រាជរដ្ឋាភិបាល។ ម៉្យាងទៀតគោលបំណងអ្នកប្រឆាំង មានពីរចំណុច .ទី១កាត់បន្ថយឥទ្ធិពលរបស់រាជរដ្ឋាភិបាល ទី២ ត្រូវឆ្លើយតបជាច្រើន ដូច្នេះព័ត៌មានរបស់រដ្ឋត្រូវសរសេរត្រឹមត្រូវការពិតក្នុងការប្រើប្រាស់អំពើល្អច្រើនជាងដើម្បីលុបបំបាត់ការកែច្នៃប្រឌិតព័ត៌មានមិនពិត។

ជាពិសេសសម័យនេះសំបូរទៅដោយក្លែងព័ត៌មានក្លែងក្លាយ ទន្ទឹមនិងនេះរឿងកើតឡើងភ្លាម សរសេរភ្លាមនោះទេ ដោយមិនទាត់ដឹងមូលហេតុនោះទេ ពិតមែនការផ្សាយរបស់យើងយឺតជាងគេបន្តិចពិតមែន មិនមែនយឺតជាងគេរាប់ថ្ងៃទេ អ្វីដែលយើងផ្សាយគឺគ្រប់គ្រាន់ ដើម្បីបន្សាបព័ត៌មានក្លែងបន្លំ រឿងនិងកើតឡើងពីអ្វី យើងត្រូវដោះស្រាយយ៉ាងមិច ដើម្បីផ្តល់ដំណឹងគ្រប់គ្រាន់ជាង ដឹងហើយពាក្យស្លោករបស់ក្រសួង ប្លែក លឿន ទុកចិត្តបានទៅទីណាក៏បានទុកចិត្តបាន ។
តាមប្រធានមន្ទីរយើងផ្តល់ដំណឹងគ្រប់គ្រាន់ ថ្ងៃក្រោយគេទុកចិត្តយើងបានគឺយើងប្រយុទ្ធបំផ្លាញព័ត៌មានក្លែងបន្លំ។

គួរបញ្ជាក់ថា នេះគឺជាលើកទី៣ហើយ ដែលក្រុមអ្នកសារព័ត៌មានកម្ពុជា ត្រៀមទៅចូលរួម វគ្គបណ្តុះបណ្តាយនៅទីក្រុងហូជីមិញសាធារណរដ្ឋសង្គមនិយមវៀតណា មដែលមានសិក្ខាកាមចំនួន៣០រូប ដោយមានរយៈពេល៥ថ្ងៃ ចាប់ថ្ងៃទី១៩ ដល់២៣ ខែសីហា ឆ្នាំ២០១៩៕