ភ្នំពេញ ៖បុរសម្នាក់មានប្រពន្ធកូនរួចទៅហើយ បានឆ្លៀតឱកាសលួចលាក់បង្កាត់ស្នេហ៍ជាមួយក្មេងស្រី រហូតឈានទៅដល់នាំចូលផ្ទះសំណាក់ រួមភេទបានម្តង ស្រាប់តែញ៉ាម លុះនាំចូលផ្ទះសំណាក់លើកទី២ បែកធ្លាយដល់ឪពុកម្តាយខាងស្រី ក៍ប្ដឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នៅបន្ទប់ជួលភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យឈ្មោះ លី គីមឆាយ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ លក់ពោត ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ចំណែកនារីរងគ្រោះឈ្មោះង ស ព ភេទស្រីអាយុ១៥ឆ្នាំ ស្នាក់នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យបានឲ្យដឹងថា រូបគាត់មានប្រពន្ធកូនរួចទៅហើយ តែប្រពន្ធស្នាក់នៅឯខេត្ត ព្រះសីហនុ តែគាត់មករស់នៅភ្នំពេញ ដើម្បីប្រកបរបរលក់ពោតឆា ។ រូបគាត់ និងនារីរងគ្រោះបានទំនាក់ទំនងស្រឡាញ់គ្នាអស់រយៈពេល៥ទៅ៦ខែ មកហើយ ដោយភាគីខាងស្រីមិនដឹងថា គាត់មានប្រពន្ធកូនទេ ។ នៅយប់ថ្ងៃទី១១ខែសីហា ឆ្នាំ២០១៩ ពួកគាត់ទាំង២នាក់បាននាំគ្នាទៅដេកនៅផ្ទះសំណាក់មួយកន្លែងនៅ មុខព្រលានយន្តហោះពោធិ៍ចិនតុង និងបានព្រមព្រៀងរួមរ័កគ្នាបានម្តង ។ លុះព្រឹក ឡើងក៏បែកគ្នាទៅ ផ្ទះរៀងខ្លួនវិញ។

លុះនៅយប់ថ្ងៃទី១៥ ខែសីហា នាងបានឆាតហៅឲ្យគាត់ទៅយក ដើម្បីដេក នៅផ្ទះសំណាក់ដដែល និងព្រមព្រៀងរួមរ័កគ្នាបានម្តងទៀត ។ រហូតដល់ព្រឹកឡើងភ្លឺ រូបគាត់បានចេញពីផ្ទះសំណាក់មុន។ ស្រាប់តែដល់ម៉ោង១១ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ទើបនាងហៅគាត់ទៅយកពីផ្ទះសំណាក់ មកផ្ទះនាងវិញ ស្រាប់តែបែកធ្លាយការណ៍ដល់ឪពុកម្តាយខាងស្រី ក៍ប្តឹងនគរបាលឲ្យឃាត់ខ្លួនគាត់តែម្តង។


ចំណែកខាងនារីរងគ្រោះ បានឲ្យដឹងថា រូបនាងបានទាក់ទងជាមួយបុរសខាងលើ បានរយៈពេលជិតមួយឆ្នាំហើយ ដោយមិនដឹងថា បុរសខាងលើមានប្រពន្ធកូនហើយនោះទេ។
ជនសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាលកសាងសំណុំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌ ដើម្បីចាត់ការតាមច្បាប់បន្តទៀត ៕