ភ្នំពេញ៖ ក្មេងប្រុសម្នាក់ទើបអាយុប្រហែល២ឆ្នាំ វង្វេងឪពុកម្តាយ ត្រូវបានបានប្រជាពលរដ្ឋប្រទះឃើញដើរយំតាមផ្លូវ កាលពីវេលាម៉ោង១២និង២០នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នៅភូមិថ្មគោលទី៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
ក្មេងប្រុសដែលប្រទះឃើញអាយុប្រហែល២ឆ្នាំ ពាក់អាវយឺត ខៀវឆ្នូតខ្មៅ ដៃខ្លី ។


ប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់ប្រទះឃើញក្មេងប្រុសខាងលើដើរចុះដើរឡើង យំបណ្តើរ ដើរបណ្តើរ ពេលហៅសួរនាំ ទើបដឹងថាវង្វេងម្តាយ ហើយពួកគាត់បានយកក្មេងនោះយកមកទុកនៅទីស្នាក់ការឃុំថ្មគោល៣ សង្កាត់ចោមចៅទី២ ដើម្បីឲ្យជួយប្រកាសរកឪពុកម្តាយឲ្យមកទទួលយកទៅផ្ទះវិញវិញ៕