ខេត្តសៀមរាប ៖ រូបភាព​ប៉ុន្មាន​សន្លឹក​ធ្វើ​អោយ​ផ្ទុះ​ការ​រិះគន់​ដ៏​កក្រើក​នៅ​លើ​ហ្វេ​ស​ប៊ុ​ក ដោយ​បង្ហាញ​ពី​ស្ត្រី​ម្នាក់ ដែល​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​អះអាង​ថា ជា​មន្ត្រី​ឆៀករថយន្ត នៅ​ឯ​ខេត្តសៀមរាប ។ ផ្ទុះ​ការ​រិះគន់​នោះ ក៏​ព្រោះតែ​មន្ត្រី​បម្រើសេវា​សាធារណៈ រូប​នោះ​បាន​យក​ជើង​របស់​ខ្លួន ទៅ​ចង្អុល​ស្លាក​លេខ​ម្ចាស់​យានយន្ត ដែល​ប្រជាពលរដ្ឋ​យក​មក​ឲ្យ​មន្ត្រី​ធ្វើការ​ត្រួតត្រា​ពិនិត្យ​មើល​នៅ​កន្លែង​ឆៀករថយន្ត​ខេត្តសៀមរាប ។

បើ​តាម​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ យុវជន សន្តិភាព ក៏​បាន​បង្ហោះ​ផង​ដែ​ថា «​មន្ត្រី​ឆៀក​ឡាន​កំពូល​ឈ្លើយ​! ចរិត​មន្ត្រី​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្តសៀមរាប កំពូល​ឈ្លើយ យក​ជើង​របស់​ខ្លួន ទៅ​ចង្អុល​ស្លាក​លេខ​ម្ចាស់​យានយន្ត​របស់​គេ ដែល​គេ​ស្រលាញ់ ស្ទើរ​រយះ​សំពត់ ថែម​ទាំង​ប្រើ​សម្ដី​គួរ​ឲ្យ​ស្អប់ខ្ពើម មិន​សាកស​ម្យ​ជា​មន្ត្រី​បម្រើសេវា​សាធារណៈ នៅ​កន្លែង​ឆៀករថយន្ត​ខេត្តសៀមរាប​សោះ ។ នេះ​បើ​យោង​តាម​ប្រជាពលរដ្ឋ ដែល​បាន​យក​ឡាន​ទៅ​ឆៀក​នៅ​ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​14 ខែសីហា ឆ្នាំ​2019» ។

ក្នុង​នោះ​ដែរ​ក៏​មាន​មតិ​ដទៃ​ទៀត ធ្វើការ​រិះគន់​ទៀត​ថា «​អាណិត​តែ​ម្ចាស់​ឡាន ឈរ​ហាក់បីដូចជា​អស់សង្ឃឹម នូវ​ទ​ង្វើ​មិន​សមរម្យ​របស់ ភ្នាក់ងារ​អង្គភាព​រដ្ឋ​មួយ​នេះ ។ គាត់​មាន​ជំនាញ​ពិសេស ខាង​មើល​ស្លាក​លេខ ហ្សិ​ន ឬ​ក្លែងក្លាយ ដល់​តែ​គាត់ យក​ជើង ស្ទាប​ផ្ទាល់ បាន​ច្បាស់ ។ គាត់​អត់​ហ៊ាន​យកដៃ​ស្ទាប ខ្លាច​ខូច​ក្រចកដៃ​! ល្ងាច​ទៅ​ស៊ី​ការ​គេ​ផង ! អស្ចារ្យ​ម៉​ង​លោក​ជំទាវ ខាង​ត្រួតពិនិត្យ​យានយន្ត ខេត្តសៀមរាប ។ បងប្អូន​គាំទ្រ​ទេ ? បើ​ហៅ​មន្ត្រី​រូប​នោះ ឲ្យ​មក​សុំ​ទោស​ម្ចាស់​ឡាន​ដោយ​ផ្ទាល់ ! ជា​ជាង​ការ​ចេញ​មុខ​សុំ​ទោស​ពី​មេ​កើយ​របស់​គាត់​» ។

ការ​រិះគន់​នៅ​តែ​ផុសផុល​មតិ​មួយទៀត​លើក​ឡើង​ថា «​ចរិត​របៀប​នេះ​ហើយ​ដែល​ចេះ​តែ​នាំ​អោយ​រាស្ត្រ​ក្ដៅក្រហាយ សូម​ផ្លាស់​ប្ដូរ​ឥរិយាបថ​មិន​ត្រឹមត្រូវ​របស់​អ្នក​ក្នុង​ការ​បំពេញ​មុខងារសាធារណៈ ! ប្រសិនជា​អ្នក​គិត​ថា អ្នកជា​ចៅហ្វាយ សូម​លាឈប់​ពី​ការងារ​ចុះ ព្រោះ​មន្ត្រី ជា​អ្នកបំរើ​រាស្ត្រ មិនមែន​ចៅហ្វាយ​រាស្ត្រ​ទេ សូម​មន្ត្រី​នានា​កុំ​យកតម្រាប់​តាម​មន្ត្រី​រូប​នេះ ។ នេះ​ជា​រូបភាព​មន្ត្រី​សាធារណៈការ​ខេត្តសៀមរាប​
» ។

នៅមានមតិ ​រិះគន់ ជាច្រើនទៀត ប៉ុន្តែ KBN សូមលើកយកមកបង្ហាញជូនត្រួស​ៗតែប៉ុណ្ណោះ ។ ទោះជា​យ៉ាងណា​អ្នក​សារព័ត៌មាន​យើង​នៅ​មិន​ទាន់​បាន​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន ខេត្ដសៀមរាប នៅឡើយ​ទេ ៕