ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ បានសម្រេចចិត្តធ្វើអត្តឃាតចង.កស្លាប់នៅចំណុច ក្នុងបន្ទប់ទឹក ក្នុងពន្ធនាគារខេត្តកណ្តាល បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៤ និង៥៥នាទី ទៀបភ្លឺថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ។
ជនរងគ្រោះដែលគិតខ្លីចង.កស្លាប់នេះ មានឈ្មោះ ស្រ៊ីន ស្រៀន ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅ ភូមិពុកឫស្សីក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ជនរងគ្រោះ ត្រូវបានដាក់ឱ្យ ស្ថិតនៅក្រោមការពិនិត្យពីបទ ហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ដែលប្រព្រឹត្តនៅភូមិពុកឫស្សីក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។


ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យសពជនរងគ្រោះ និងមានការចូលរួមពីលោកគ្រូពេទ្យ មន្ទីរពេទ្យបង្អែកជ័យជំនះ ផងដែរ ។ តាមការពិនិត្យជនរងគ្រោះ បានយកក្រមាក្រទ្បាការ៉ូ ពណ៌ក្រហមស ចងជាប់នឹងបង្កាន់ដៃដែកស្នួរក្នុងបន្ទប់ទឹក។ សាកសពមានស្នាមទ្រុឌជាំនៅលើបំពង់ក ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួឱ្យកត់សម្គល់ទេ ។


ក្រោយពិនិត្យរួច សពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅលំនៅឋាន ឯឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល៕