ខេត្តកំពង់ធំ៖ ក្រុមស្ទាវមួយក្រុមផឹកស៊ីក្លែមសម្តី បង្កជាជម្លោះគ្នាទាញកាំបិតបុ័ងតោកាប់ក្បាលមិត្តភក្កិរយះក្បាលដេរ៣ថ្នេរ កាលពីវេលាម៉ោង៦និង៣៥នាទីយប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ រ៉ន សុខុន ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិ ឃុំ កើតហេតុ មុខរបរកម្មករផ្សារដែក ។ ចំណែកជនរងគ្រោះឈ្មោះ ឡង វាសនា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករផ្សារដែកដូចគ្នា។


មុនពេលកើតហេតុ ជនសង្ស័យ និងលជនរងគ្រោះផឹកស៊ីជុំគ្នាជាមួយមិត្តភក្កិមួយចំនួនទៀត ។ លុះដល់ស្រវឹង ក៍ចាប់ផ្ដើមក្លែមសម្ដីគ្នា បង្កជាជម្លោះ ជនសង្ស័យឈ្មោះ រ៉ន សុខុន ទាញកាំបិតបុ័ងតោកាប់ក្បាលជនរងគ្រោះឈ្មោះ ឡង វាសនា ជាមិត្តភក្កិរយះក្បាលដេរ៣ថ្នេរ

ឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ស្រុកស្ទោង បន្ទាប់ពីយកបុ័ងតោកាប់ក្បាលជនរងគ្រោះឈ្មោះ ឡង វាសនា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករផ្សារដែកដូចគ្នា នៅក្នុងវង់ផឹកស៊ីនៅផ្ទះជនសង្ស័យ ក្រោយទាស់សម្តីគ្នា ។


ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះឃាត់ខ្លួនជនបង្ក យកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកស្ទោង ។ ចំណែកជនរងគ្រោះត្រូវក្រុមគ្រួសារបញ្ចូនទៅមន្ទីរពេទ្យ ៕