ភ្នំពេញ៖ យោងតាមសេចក្តីប្រកាស របស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃនេះ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃ២២ ខែសីហា ឆ្នាំ២០១៩ ជ្រលងសម្ពាធទាបអូសបន្លាយមកលើកម្ពុជា ទន្ទឹមនឹងខ្យល់មូសុងនិរតីខ្សោយ។ តែចាប់ពីថ្ងៃទី២០ ខែសីហា ខ្យល់មូសុងនិរតីនឹងបង្កើនឥទ្ធិពលរបស់ខ្លួនឡើងវិញ។


ដែលស្ថានភាពបែបនេះធ្វើឲ្យ បណ្ដាខេត្ដនៅភាគខាងក្រោមនិងអាចមានភ្លៀងធ្លាក់ពីតិចទៅមធ្យម។ ហើយចាប់ពីថ្ងៃទី១៦-១៨ ខែសីហាបណ្ដាខេត្ដនៅភាគខាងកើតជាប់ប្រទេសវៀតណាម និងអាចមានភ្លៀងធ្លាក់ពីតិចទៅមធ្យម និងចាប់ពីថ្ងៃទី១៩-២២ ខែសីហា ភ្លៀងនឹងអាចធ្លាក់ក្នុងកម្រិតបរិមាណពីមធ្យមទៅបង្គួរ និងផ្នែកខ្លះមានភ្លៀងធ្លាក់ច្រើន។
ចំពោះបណ្ដាខេត្ដចាបពីភាគកណ្ដាលទៅភាគខាងលើ ចាប់ពីថ្ងៃទី១៦-១៨ ខែសីហានិងអាចមានភ្លៀងធ្លាក់ពីកម្រិតតិចទៅមធ្យម និងចាប់ពីថ្ងៃទី ១៩-២២ ខែសីហា ភ្លៀងនឹងអាចធ្លាក់ពីកម្រិតមធ្យមទៅបង្គួរ។ និងបណ្ដាខេត្ដនៅជាប់តំបន់មានសមុទ្រមានខេត្ដកោះកុងនិងខេត្ដព្រះសីហនុចាប់ពីថ្ងៃទី១៦-១៩ ខែសីហា និងមានភ្លៀងធ្លាក់ពីតិចទៅមធ្យមនិងចាប់ពីថ្ងៃទី២០-២២ ខែសីហា ភ្លៀងនឹងអាចធ្លាក់នៅក្នុងកម្រិតបរិមាណពីមធ្យមទៅបង្គួរ ៕