ភ្នំពេញ​៖ ថ្មី​ៗនេះ​ល្បី​ក្នុង​បណ្តាញ​សង្គម​ទៀតហើយ​រឿងរ៉ាវ​អ្នក​អនាម័យ​ដើរ​ប្រមូល​ស្បែកជើង​អ្នកកំដរអ្នកជំងឺ​យក​ទៅ​ចោល​នៅក្នុង​ធុងសំរាម​ ។

ហេតុការណ៍​នេះ​ ត្រូវ​បាន​គ្រប់គ្នា​ដឹង​ក្រោយ​មានការ​បង្ហោះ​ពី​គណនី​ហ្វេ​សប៊ុកមួយ​ឈ្មោះ​ ផ្ទះ​ តុក្កតា​ ដែល​បាន​សរសេរ​រៀបរាប់​យ៉ាងច្រើន​ថា​ «នៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ​អ្នក​អនាម័យ​និង​សន្តិសុខ​សម្ដី​ដាក់​អ្នកជំងឺ​គ្មាន​សីលធម៌​ក្នុង​ខ្លួន​សោះ​ បេី​អ្ន​អនា​ម័យ​បេីក​ភ្នែក​មក​ព្រឹ​កជេ ​ល្ងាច​ជេ​ស្បែ​កជេី​ងយ​កទៅ​បោះចោល​ចូល​ធុង​សំ​រោម​គួ​តែ​អាណិត​គ្នា​ផង ​គ្មាន​អ្នកណា​ចង់​ឲ្យ​កូន​ឈឺ​ហេីយ​ឲ្យ​គេ​ជេ​ព្រឹកល្ងាច​ទេ​មនុស្ស​ដូចគ្នា​គួ​តែ​យល់​ផង​។

នេះ​បេី​កូន​ខ្ញុំ​មិន​ត្រូវ​បញ្ចូន​មក​ពេទ្យ​នឹង​ទេ​ដាច់ខាត​ខ្ញុំ​មិន​មក​ទេ ​ព្រោះ​ពិបាក​ណាស់​នៅ​មាន​សន្តិសុខ​នៅ​ក្រោម​ម្នាក់ទៀត​ខ្ញុំ​មិនបាន​ថត​មុខ​គាត់​ទេ​នៅ​ទ្វា​ក្រោយ​ខ្លះ​មាន​ប្ដី​ប្រពន្ធ​ប្ដី​ចុះ​ទិញ​បាយ​មកវិញ​មិន​ឲ្យ​គ្នា​ចូល​តាំងពី​ម៉ោង11ដល់5ល្ងាច​ បាន​ឲ្យ​គ្នា​ចូល ពួក​មក​មេី​លកូ​នពេល​ខ្លះ​ឡេីង​មក​ដេញ​ទុក​តែម្នាក់​ឲ្យ​នៅ​មេី​លកូន​គួ​តែ​យល់​ហេីយ ​ដៃ​ណា​កាន់​សេរ៉ូម ​ដៃ​ណា​លួង​កូន​វា​ពិត​ជា​ពិបាក​ណាស់​គួ​តែ​យល់​ផង​ ។

ខ្ញុំ​ផុស​នេះ​គ្រាន់តែ​ចង់​ឲ្យ​ពួកគាត់​យល់​ផង​កែ​បាន​កែ​ខ្លះទៅ ​មនុស្ស​ដូចតែ​គ្នា​ទេ​កំ​មេី​លងា​យម​នុស្ស​ពេក​កុំ​គិតថា​ពួកគាត់​មក​ពេទ្យ​នឹង​សុទ្ធតែ​អ្នក​អត់​លុយ ​អ្នកខ្លះ​គេ​តំរូវ​ឲ្យ​មក​ទេីប​គេ​មក ​ចឹង​សូ​មមេត្តា​ផង​បេី​ខ្លាច​ហត់​ទៅដេក​ផ្ទះ​ទៅ​ កុំមក​ធ្វេី​កា​ឲ្យ​គេ ​ហេីយ​ពួក​អ្នកឯង​ក៏​គ្មា​សិទ្ធ​និយាយ​ស្ដីថា​ឲ្យ​ខ្ញុំ​ដែ ​ព្រោះ​ពួក​អ្នកឯង​មិនបាន​ស្មី​អ្នកយាម​ទ្វា​ផ្ទះ​ខ្ញុំ​ផង ​កូនចៅ​ខ្ញុំ ​ខ្ញុំ​ប្រដៅ​បាន​ល្អ​ណាស់​ មិន​ឲ្យ​រេីស​អេីង​អ្នក​ដ​ទៃ​មិន​ឲ្យ​មេី​លងាយ​គេចឹ​ងទេ​ យល់​» ។

យ៉ាងណាមិញ​យើង​មិន​អាច​ចោទ​តែ​ម្ខាង​បាន​នោះ​ទេ​? រង់ចាំ​មើល​ថា​តើមាន​ការ​បកស្រាយ​ពី​ខាង​មន្ទីរពេទ្យ​ឬទេ​? បើ​មិន​មាន​នោះ​ទេ​អាច​សន្មត​ថា​ បុគ្គលិក​បែបនេះ​ពិតជា​បាន​ធ្វើ​នៅ​ទង្វើ​មិន​គប្បី​ និង​ប្រមាថ​អ្នកកំដរ​អ្នក​ជម្ងឺ​ដែល​បាន​មក​ស្នាក់អាស្រ័យ​ពេទ្យ​ខាងលើ​នោះ​៕