ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ជាអ្នកប្រើប្រាស់សារធាតុញៀន និងមានជម្ងឺសរសៃប្រសាទបានយកកាំបិតចែតចូលទៅអារក.ប្អូនស្រីជីដូនមួយកំពុងដេកមើលទូរទស្សន៍ក្នុងផ្ទះបណ្តាលឲ្យស្លាប់ភ្លាមៗ កាលពីវេលាម៉ោង១៧:០០នាទីយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នៅចំណុចក្រុមទី១ ភូមិមោង ឃុំមោង ស្រុកមោងឬស្សី ។


ជនដៃដល់ឈ្មោះ ជុំ ជោគជ័យ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិមោងឃុំមោង ស្រុកមោងឬស្សី ។ ចំណែកជនរងគ្រោះឈ្មោះ អ៊ុន កញ្ចនា ភេទស្រី អាយុ១៦ឆ្នាំ មុខរបរសិស្ស. មានទីលំនៅភូមិឃុំជាមួយគ្នា ។


មុនពេលកើតហេតុ ជនរងគ្រោះកំពុងអង្គុយមើលទូរទស្សន៍ម្នាក់ឯង ស្រាប់តែសង្ស័យជាអ្នកប្រើប្រាស់សារធាតុញៀន និងមានជម្ងឺសរសៃប្រសាទ ត្រូវជាបងប្អូនជីដូនមួយ បានយកកាំបិតចែតចូលទៅអារក បណ្តាលឲ្យស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័មបំផុត។

ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន និងសាងសំណុំរឿងបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្ត និងបញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះ ដើម្បីចាត់ការតាមនីតិវិធី ៕