បច្ចុប្បន្ននេះ ប្រជាជនកម្ពុជាមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះបញ្ហាសុខភាព និងការកើតជំងឺផ្សេងៗ ជាពិសេសនោះគឺ បញ្ហាជំងឺលើសឈាម ស្ទះសរសៃឈាមនេះតែម្តង។ ជំងឺនេះច្រើនតែកើតឡើងទៅលើមនុស្សដែរមានវ័យចាប់ពី៤០ឆ្នាំឡើងទៅ  អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺ ការព្យាបាលជំងឺនេះ ត្រូវចំណាយថវិកាយ៉ាងច្រើន ប៉ុន្តែនៅតែមិនអាចធានាថា បានជាសះស្បើយ។

ថ្មីៗនេះគេបានរកឃើញនូវវិធីព្យាបាលជំងឺលើសឈាមដោយឱសថធម្មជាតិ ដោយមិនចំណាយប្រាក់ ជួយឲ្យស្រកគីឡូ២ខែបាន៥គីឡូទៀតផង​ អាចព្យាបាលដោយប្រើខ្ទឹមស បានយ៉ាងមានប្រសិទ្ធភាព។ ដើម្បីឲ្យកាន់តែច្បាស់ជាងនេះតិចទៀត ក្រុមការងាររបស់យើង នឹងធ្វើការណែនាំពីរបៀបធ្វើដូចខាងក្រោម៖

វិធីធ្វើ៖

-ដាំទឹកក្ដៅហើយយកខ្ទឹមសបកសំបកចេញដំឲ្យបែកតែកុំឲ្យខ្ទេចពេក យក១ឬ២កំពិសសម្រាប់ទឹក១កែវ

-ដាក់ចូលទឹកក្តៅដូចគេឆុងកាហ្វេចឹង ហើយហូបពេលបាយហើយ មួយថ្ងៃហូបបីដង គឺព្រឹក ថ្ងៃត្រង់ និងពេលល្ងាច ជាកាស្រេច។  

វិធីនេះពិតជាមានប្រសិទ្ធភាពពិតប្រាកដមែន ជាពិសេសអាចជួយសម្រកទំងន់ទៀតផង ដោយមានបងប្រុសម្នាក់ឈ្មោះ Brand Vireak CoolCool គាត់បានអះអាងថាម្តាយរបស់ខ្ញុំ គីឡូរបស់គាត់គឺ៦៩គីឡូ គាត់ហូប២ខែស្រកអស់៥គីឡូ ហើយជម្ងឺក៍ធូរស្រាល៩៧% ទើបខ្ញុំហ៊ាននិយាយចែករំលែក។

ជាចុងក្រោយនេះយើងសូមបញ្ជាក់ជូនថា សូមពិនិត្យនិងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេងតែប៉ុណ្ណោះ ៕