ខេត្តកំពត៖ គ្រោះថ្នាក់ចរាចរណ៍ រថយន្តលុចស៊ីស បុកពីក្រោយម៉ូតូ បណ្ដាលឲ្យស្រ្តីជាអ្នកបើកបរម៉ូតូ ជនជាតិឥស្លាមម្នាក់ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៣(កំពត-វាលរិញ) ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧៨-១៧៩ ស្ថិតក្នុងភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ។
ជនរងគ្រោះឈ្មោះ ហាប់ ហឹង ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិឥស្លាម រស់នៅភូមិ ឃុំកើតហេតុខាងលើ ។

មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក លុចស៊ីស ពណ៌ស្ករ កំពុងបើកបរនៅលើផ្លូវជាតិលេខ៣ លុះមកដល់ចំណុចកើតហេតុ បានបុកពីក្រោយម៉ូតូជនរងគ្រោះម៉ាក C១២៥ ពណ៌ខ្មៅ ស៊េរី០១៨ ពាក់ស្លាកលេខកំពត 1L-7072 បណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ។ ឯរថយន្តបង្កបន្ថែមល្បឿនរត់បាត់ស្រមោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកវាស់វែង និងបានប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕