ស្មៅកក់ក្ដាម ជាប្រភេទស្មៅមួយប្រភេទដែលដុះពាសវាលពាសកាល ស្ទើរតែគ្រប់ទីកន្លែង ជាពិសេសវាច្រើនតែដុះនៅតាមតំបន់វាលទំនាប។ ថ្មីៗនេះគេបានរកឃើញពីគុណប្រយោជន៏ពិសេសពីស្មៅកក់ក្ដាម​ ដែលជាឱសថធម្មជាតិក្នុងការព្យាបាលជំងឺច្រើនប្រភេទដូចជា ជំងឺកញ្ជ្រិល គ្រុនក្ដៅ​ បូស រមាស់ ពស់ចឹក បានយ៉ាងស័ក្ដិសិទ្ធ។

ដូចនេះដើម្បីកុំឲ្យបងប្អូនស្រពិចស្រពិលនូវក្នុងការប្រើប្រាស់ យើងនឹងណែនាំនូវរបៀបប្រើប្រាស់ឲ្យបានល្អិតល្អន់ ដូចខាងក្រោម៖

+ផ្នែកប្រើប្រាស់៖

រុក្ខជាតិទាំងមូល។

+កបនឹងជម្ងឺ៖

ព្យាបាលកញ្ជ្រិល គ្រុនក្ដៅ (ប្រើខាងក្រៅ) ពស់ចឹក បូស រមាស់ ឬស និងមើម ព្យាបាលកញ្ជ្រិល។

+កំរិតប្រើ៖

ស្ងួត ១០g-៣០gស្ងោរផឹកសំរាប់មួយថ្ងៃ។ គ្រុនចាញ់៦០g ផឹក៤ម៉ោងមុនគ្រុន។

*ហាមប្រើ ស្ត្រីមានផ្ទៃពោះ

សូមបញ្ជាក់ថាមុននិងជ្រើសរើសនូវវិធីព្យាបាលប្រភេទនេះ សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន សឹមសាកល្បងប្រើវិធីនេះទៅតាមក្រោយដើម្បីចៀសវាងការធ្វេសប្រហែសផ្សេងៗដែលបណ្ដាលឲ្យគ្រោះថ្នាក់ដល់ជីវិត ៕