ភ្នំពេញ៖ ទើបនឹងបង្ហាញមុខរួមគ្នាក្នុងកម្មវិធីជប់លៀងលើកញ្ចក់ទូរទស្សន៍ដោយភាពផ្អែមល្ហែមមិនបានប៉ុន្មានផង ស្រាប់តែមានដំណឹងអកុសលមកថាចំណងស្នេហ៍កូនមួយរវាងតារាស្រីសិចស៊ី ឆ័យ លីដាឡែន និងស្វាមីវ័យក្មេងនោះត្រូវបានបញ្ចប់ដោយហេតុផលមួយយ៉ាងខ្លី គឺរស់នៅមិនចុះសម្រុងគ្នា ។


យោងតាមប្រភពអ្នកកៀកកិតជិតតារាស្រីរូបនេះបានទម្លាយថា ចំណងស្នេហ៍កូនមួយរវាងតារាស្រីសិចស៊ី ឆ័យ លីដាឡែន និងស្វាមីវ័យក្មេងនោះ ចាប់ផ្ដើមបាត់បង់ភាពផ្អែមល្ហែមបន្តិចម្តងៗចាប់តាំងពីដើមឆ្នាំ២០១៩នេះមកម្ល៉េះ ។

ពិសេសចាប់តាំងពីដើមខែសីហា នេះមក ឆ័យ លីដាឡែន បានពោលពាក្យប្រាប់មិត្តភក្តិចិត្តស្និទ្ធនាងដោយភាពស្រងូតស្រងាត់ថា នាងបានចែកផ្លូវគ្នាដើរជាមួយស្វាមីហើយ បើទោះបីជានាងព្យាយាមសើច និងធ្វើសកម្មភាពរីករាយផ្សេងៗ ក៍គ្រាប់តែជាការបន្លប់ទុក្ខប៉ុណ្ណោះ ។
ប្រភពដដែលបានបន្តថា ពួកគេជ្រើសរើសផ្លូវដើររៀងខ្លួនដោយទុកដំណក់ឈាមមួយដំណក់គឺកូនប្រុសឈ្មោះ តារា ឆៃយ៉ានុត វ័យជិត២ខួប ខាងស្រីជាអ្នកចិញ្ចឹម ប៉ុន្តែទំនាក់ទំនងរាប់អានទៅមកគឺមានធម្មតា ពិសេសការចេញចូលមើលថែកូនប្រុសម្នាក់នោះ ។


គួរបញ្ជាក់រម្លឹកថា ក្រោយស្វែងយល់ចិត្តគ្នាជាជាង២ឆ្នាំ តារាសម្ដែងស្រីសិចស៊ី កញ្ញាឆ័យ លីដាឡែន បានរៀបការ ជាមួយលោក រិទ្ធី ឧត្តមស៊ីដារ៉ា ដែលជាតារាសម្តែង នៅលើទឹកដីកំណើតនា ខេត្តបាត់ដំបង កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ កន្លងទៅ ។ ក្រោយរៀបការនាងក៏ធ្លាប់លេចចេញដំណឹងរកាំរកូសនឹងស្វាមីជាហូរហែផងដែរ ។


បញ្ហាបែកបាក់គ្រួសារតារាស្រីសិចស៊ី ឆ័យ លីដាឡែន នេះ មិនដឹងថាពិតឬយ៉ាងណានោះ ព្រោះkbnមិនអាចសុំការបំភ្លឺផ្ទាល់ពីនាងបាននៅឡើយ ៕