ខេត្តសៀមរាប ៖ អគ្គិភ័យ​មួយ​បាន​ឆាបឆេះ ដោយសារ​ផ្ទុះ​ធុង​ហ្គា​ស នៅ LPG បញ្ចូល​ហ្គា​ស​រថយន្ត​២៤​ម៉ោង ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លោកតា​ណឺ​យ មុខ​អតីត​មន្ទីរពេទ្យ​នាគ​ទេព ក្នុងភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ខេត្តសៀមរាប កាលពី​វេលា​ម៉ោង​០១​និង​១៥​នាទី រសៀល​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៩ ។

ករណី​ផ្ទុះ​ហ្គា​ស​នេះ​បាន​បង្ក​ឲ្យ​មាន​អ្នក​របួសធ្ងន់​ស្រាល​ជា​ច្រើន​នាក់ ក្នុង​នោះ​មាន​មន្ត្រី​ប៉ូ​លី​សម្នាក់​ឈ្មោះ​ថា ហួត មុនី​ពិសាខ បាន​រង​របួសធ្ងន់ កំពុង​សម្រាក​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ ។
ទោះជា​យ៉ាងណា មូលហេតុ​ដែល​បណ្តាល​ឲ្យ​មាន​ករណី​ផ្ទុះ​ហ្គា​សបែប​នេះ នៅ​ពុំ​ទាន់​បានដឹង​ច្បាស់​នៅឡើយ​ទេ ។

Update: ផ្ទុះ​ហ្គា​ស​ ភ្លើង​ឆាបឆេះ ប៉ូលិស​ម្នាក់​រលាកពេញ​មុខ​និង​ដៃ (​មាន​វី​ដេ​អូ​)

ខាងក្រោម​នេះ​ជា​វី​ដេ​អូ​ស្តែង​ៗ នៃ​សកម្មភាព​មុន​ពេល​ករណី​ផ្ទុះ​ហ្គា​ស​កើតឡើង ក្នុង​វី​ដេ​អូ​ដែល​ថត​បាន​ជិត​បំផុត​នោះ គឺ​ឃើញ​កម្លាំង​នៃ​ការ​ផ្ទុះ​ហ្គា​ស ពិតជា​ខ្លាំងក្លា ព្រោះ​ឃើញ​អ្វី​ៗ​ដែល​នៅ​ក្បែរ​នោះ គឺ​បាន​ខ្ទាត​ប៉ើង​រាយ​ប៉ាយ ហាក់ដូចជា​ផ្ទុះ​គ្រាប់បែក​ដូច​គ្នា ៖