ភ្នំពេញ៖ ជាឱកាសដ៏ពិសេស និង អស្ចារ្យបំផុតសម្រាប់បងប្អូនស្នេហាវិស័យកីឡាប្រដាល់ ដែលគិតថាខ្លួនមាន សមត្ថភាពក្បាច់គុណហើយចង់បង្ហាញលើសង្វៀនឲ្យមនុស្សគ្រប់គ្នាបានស្គាល់។ 

King of Fighters ជាកម្មវិធីដ៏ថ្មីសន្លាងមួយរបស់ទូរទស្សន៍ហង្សមាសដែលជាកម្មវិធីប្រកួតស្វែងរក កំពូលអ្នកប្រដាល់គុណខ្មែរទូទាំងប្រទេស ប្រមូលផ្តុំកំពូលកីឡាករល្បីៗ ដែលក្លាហានហ៊ានដាក់ពាក្យ ចូលរួមប្រកួត ដើម្បីក្លាយជាម្ចាស់ជ័យលាភីដំបូងគេជាប្រវត្តសាស្រ្ត ប្រចាំស្ថានីយទូរទស្សន៍ហង្សមាស ដែលមានប្រាក់រង្វាន់សរុបរហូតដល់ទៅ 100លានរៀល ស្មើរនឹង 25000 ដុល្លា ព្រមជាមួយកេរ្តិ៍ឈ្មោះ ល្បីទូរទាំងប្រទេស។ 

កីឡាករមកពីគ្រប់ទីកន្លែង គ្រប់តំបន់ អាចចូលរួមដាក់ពាក្យប្រកួតបានដោយមិនកំណត់ថាជាកីឡាករ អាជីព ឬ មិនអាជីព ចាស់ ឬ ថ្មី ឡើយ គឺបើកឱកាសយ៉ាងទូលំទូលាយទូទាំងប្រទេស។  នៅចាំអី ទៀត? បើគិតថាខ្លួនខ្លាំង ខ្លួនពូកែ ត្រូវតែហ៊ានដាក់ពាក្យប្រកួតថ្ងៃនេះ ក្នុងកម្មវិធីប្រកួតស្វែងរកអ្នក ប្រដាល់គុណខ្មែរ King of Fighters ពាក្យសុំចូលរួមប្រកួតអាចស្វែងរកបានដោយឥតគិតថ្លៃនៅ ក្រុមហ៊ុន ហង្សមាស វីដេអូ (ខាងលិចផ្សារអូរឫស្សី) និងនៅតាមក្លឹបប្រដាល់ទូរទាំងប្រទេស។

 វគ្គជម្រុះដំបូងនឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះតាមទីតាំងចំនួន 5 ធំៗ មានដូចជា ឧត្តរមានជ័យ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និង រាជធានីភ្នំពេញ។ 

នាំមកជូនផ្ដាច់មុខដោយ៖ 

ភេសជ្ជៈប៉ូវកំលាំង BOOSTRONG | Stronger and Longer