ខេត្តរតនគិរី៖ មនុស្សក្មេងចាស់បីនាក់រងរបួសធ្ងន់និងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ក្រឡាប់គោយន្តតាឡេថងដោយខ្លួនឯង កាលពីថ្ងៃអង្គារ៍១២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្លូវចូលទៅឃុំសេសាន ភ្នុំក្រោយ វត្ដប៉ក់ធំ ឃុំប៉កញ៉ៃ ស្រុកអូរយ៉ាដាវ ។


អ្នកបើកបរគោយន្តតាឡេថងនោះឈ្មោះ ប៉ូយ ទូ ភេទប្រុសអាយុ ២៥ឆ្នាំ ជនជាតិចារាយរងរបួសស្រាល និង អ្នករួមដំណើរ២នាក់ទៀត ទី១.ឈ្មោះ រចំ និក ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិចារាយ រងរបួសធ្ងន់ត្រង់ចង្កេះ និងក្បាល ។ ទី២.ឈ្មោះ ពូយ ជាតិ ភេទប្រុស អាយុ៦ឆ្នាំ ជនជាតិចារាយ រងរបួសធ្ងន់ជើងខាង ឆ្វេងដាច់ស្បែកនិងសរសៃកែង ។ ទាំងបីនាក់មានទីលំនៅភូមិប៉កធំឃុំប៉កញ៉ៃ ស្រុកអូរយ៉ាដាវ ៕