ភ្នំពេញ៖ ដោយមិនដឹងមូលហេតុអ្វី កម្មករសំណង់ម្នាក់ ត្រូវគេប្រទះឃើញស្លាប់យ៉ាងអាណោចអាធ័ម ដោយគៀបជាប់ក្នុងជណ្ដើរយន្ត ក្នុងការដ្ឋានកំពុងសាងសងថ្មី បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅត្រួតពិនិត្យភ្លាមៗ ។


ករណីមនុស្សធ្លាក់គៀបជាប់ក្នុងជណ្ដើរយន្ត ក្នុងការដ្ឋានកំពុងសាងសងថ្មីនេះ បានកើតមានឡើងនៅវេលាម៉ោង ១១និង៥០នាទីព្រឹកថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩នេះ ស្ថិតនៅតាមបណ្ដោយផ្លូវ១១៨ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ។


ជនរងគ្រោះ ឈ្មោះ ផល សុភ័ណ្ឌ អាយុ៤០ឆ្នាំ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
មូលហេតុដែលបណ្ដាលឲ្យជនរងគ្រោះស្លាប់គៀបជាប់ក្នុងជណ្ដើរយន្តបែបនេះ គេមិនដឹងនៅឡើយទេ ៕